Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្អាក​ការងារ​និង​ប្រឈម​ការបណ្តេញចេញ​ពី​ក្របខ័ណ្ឌ ករណី​មន្ត្រី​នគរបាល​ចរាចរ​២​រូប ទារប្រាក់​ពី​ជនបរទេស ដែល​ជិះ​មិន​គោរព ភ្លើង​សញ្ញា​ចរាចរណ៍​

spot_img

​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ចរាច​រណ៍​២​រូប​បាន​ទារលុយ​២០​ដុល្លារ ពី​ជនបរទេស​ដែល​បើកបរ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ និង​មិន​ចេញ​វិក្កយបត្រ​។ មន្ត្រីនគរបាល​នោះ បាន​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​កងកម្លាំង​នោះ​ត្រូវ ផ្អាក​ការងារ​បណ្តោះអាសន្ន នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញរ និង​ប្រឈម​ការបណ្តេញចេញ​ពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​។​

​លោក​វរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ការផ្អាក​ការងារ​របស់​មន្ត្រីនគរបាល​ទាំង​២​រូបនេះ បន្ទាប់ពី​មាន​មតិ​រិៈ​គនពី​មហាជន​ក៏ដូច​ជា​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ចែករំលែក​ព័ត៌មានតៗ​គ្នា កាលពីពេល​កន្លង​មក​ពាក់ព័ន្ធ​ទៅ​លើ​មន្ត្រី​នគរបាល​ចរាច​រណ៍​២​រូប​ដែល​បាន​ទារ​ប្រាក់​ពី​ជនបរទេស​ដែល​បើកបរ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​។​

​លោក​វរសេនីយ៍ឯក សែម គន្ធា នាយ​ការិ យាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បានឲ្យដឹង​ថា​នៅ​ថ្ងៃ​ទី​២ ខែ ឧសភា ឆ្នាំ​២០១៨​នេះ ថា​មន្ត្រី​នគរបាល​ចរាចរណ៍​ទាំង​២​នាក់​ដែល​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​កងកម្លាំង​នោះ​ត្រូវ ផ្អាក​ការងារ​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ហើយ​លោក​បាន​សុំ​គោលការណ៍​ពី​លោកនាយ​ឧត្ដម​សេនី យ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​វិន័យ​កងកម្លាំង​នគរបាលជាតិ​។ មន្ត្រី​នគរបាល​ចរាច​រណ៍​ទាំង​២​នាក់​ខាងលើ បាន​ប្រព្រឹត្ត​ខុស​នូវ​វិន័យ​កម្លាំង​លេខ ០០៦ របស់​នគរបាល​ជាតិ ដោយ​ផាកពិន័យ​លើស​គោលការណ៍ និង​មិន​បាន​ចេញ​វិក្កយបត្រ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​មន្ត្រីនគរបា​ល​ផ្សេងទៀត​។​

​នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​ររ​ង និង​ជា​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ មិន​អនុញ្ញត​ឲ្យមាន​មន្ត្រី​នគរបាល​ណា​ម្នាក់​អនុវត្តន៍ ឬ​ប្រព្រឹត្ត​បទល្មើស​ផ្ទុយ​ពី​សេចក្តី​ថ្លៃថ្នូ សុជីវធម៌ ក្រមសីលធម៌ ជា​មន្ត្រី​កងកម្លាំង​នគរបាល​ជាតិ​ឡើយ ។​

បើតាម​លោក​អគ្គស្នងការ​រង​នគរបាលជាតិ មិន​អាច​អប់រំ​ណែនាំ​បន្តទៀត​នោះទេ គឺ​លោក​អគ្គស្នងការ​រង បាន​គោរព​ស្នើ​សុំ​គោលការណ៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ ពី​សម្តេច​ក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង លោកនាយ​ឧត្តមសេនីយ៍សណ្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគ​បាល​ជាតិ បណ្តេញចេញ​ពី​ក្របខ័ណ្ឌ​នគ​បាល​ជាតិ​តែម្តង ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×