Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅហ្វាយក្រុង​ប្រេ​ស៊ី​ល​ត្រូវ​កាត់ទោស​ជាប់ពន្ធនាគារ ២០ ឆ្នាំ ពីបទ​ប្រមូល​និង​សម្លាប់សត្វ​ឆ្កែ​ជាង ៤០០ ក្បាល

spot_img

​អតីត​ចៅហ្វាយក្រុង​នៃ​ប្រទេស​ប្រេ​ស៊ី​ល ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ២០ ឆ្នាំ ដោយសារ​ប្រមូល និង​សម្លាប់សត្វ​ឆ្កែ​ជាង ៤០០ ក្បាល យ៉ាងអាណោចអាធម ដែល​ពលរដ្ឋ​របស់ខ្លួន​​មិនអាច​ទទួលយកបាន ។​

​លោក Marcelo Pamplona ត្រូវបាន​គេ​រាយការណ៍​ថា បានផ្តល់​សាច់ប្រាក់​ដល់​អ្នកស្រុក​ដែល​ចាប់បាន​សត្វ​ឆ្កែ​នៅ Santa Cruz do Arari ស្ថិតនៅ​មាត់ទន្លេ Amazon ក្នុង​ភាគ​ខាងជើង​ប្រទេស​ប្រេ​ស៊ី​ល ។​

​សត្វ​ឆ្កែ​ទាំងនោះ​ត្រូវបាន​គេ​ដឹក​តាម​លើ​នាវា នៅក្នុង​ទន្លេ​ដ៏​ធំ​នេះ ហើយ​ទីបំផុត វា​ក៏បាន​លិច ។​

​សត្វ​ឆ្កែ​ដទៃទៀត ត្រូវបាន​បោះចោល​នៅក្នុង​ទីតាំង​ដាច់ស្រយាល​ផ្សេងៗ នៅក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន ទីកន្លែង​ដែល​ពួកវា​នឹង​ដាច់​អាហារ​រហូត​ងាប់ ឬ ក្លាយជា​ចំណី​របស់​សត្វព្រៃ​ដទៃទៀត ។​

​ថ្វីបើ​ចៅហ្វាយក្រុង​នេះ​បាន​អះអាងថា គាត់​បាន​កំពុង​ដោះស្រាយ​បញ្ហា​ទីក្រុង​ដែល​សត្វ​ឆ្កែ​អនាថា «​មាន​ជំងឺ​» ក៏ដោយ តែ​ម្ចាស់​ឆ្កែ​ជាច្រើន​បាន​អះអាងថា សត្វ​ឆ្កែ​របស់​ពួកគេ​ត្រូវបាន​លួច​ពី​ផ្ទះ​របស់​ពួកគេ ដោយ​អ្នកស្រុក​ដើម្បី​ទទួលបាន​រង្វាន់​ជា​សាច់ប្រាក់ ។​

​ប៉ូលីស​បានចាប់ផ្តើម​ស៊ើបអង្កេត​នៅក្នុង​ខែឧសភា ឆ្នាំ​២០១៣ នៅពេល​លោក Pamplona ដែល​បន្ទាប់​មកជា​ចៅហ្វាយក្រុង Santa Cruz do Arari បាន​អំពាវនាវ​ក្រុមការងារ​ក្រុមប្រឹក្សា និង​ពលរដ្ឋ​ក្នុង​តំបន់ ចាប់​សត្វ​ឆ្កែ​អនាថា​នៅតាម​ដងផ្លូវ​ទីក្រុង ។​

​ដោយមាន​ភាពចម្រូងចម្រាស់ លោក​បានប្រកាស​តាម​វិទ្យុ​ក្នុងស្រុក​មួយ​ថា ពលរដ្ឋ​នឹង​ទទួល​រង្វាន់ ២ ផោន​ដ៍ (២​ដុល្លារ​) ដែល​ចាប់បាន​ឆ្កែ​ឈ្មោល និង ៤ ផោន​ដ៍ (៥ ដុល្លារ​) សម្រាប់​ឆ្កែ​ញី ក្នុង​១​ក្បាលៗ និង​បាន​បញ្ជាក់ថា ឆ្កែ​ទាំងនោះ​ត្រូវតែ​ចង​នឹង​ខ្សែ ។​

​គាត់​អះអាងថា សត្វ​ឆ្កែ​អនាថា​ទាំងនោះ​កំពុង​បង្ក​ជំងឺ​រីក​រាលដាល​នៅក្នុង​ទីក្រុង ។​

​ប៉ុន្តែ ខណៈដែល​សត្វ​ឆ្កែ​បាន​ងាប់​ពីមុខ​របួស​របស់​ពួកវា សាកសព​របស់​ពួកវា​ត្រូវបាន​គេ​យកទៅ​បោះចោល​ក្នុង​ទឹក​, ប៉ូលីស​បាន​និយាយ ។​

​បន្ទាប់ពី​ស៊ើបអង្កេត​សាក្សី​ម្នាក់​ដែល​អះអាងថា សត្វ​ឆ្កែ​២​ក្បាល​របស់គាត់ ត្រូវបាន​ចាប់​ដោយ​ក្រុមការងារ​ក្រុមប្រឹក្សា ដោយ​គ្មាន​ការអនុញ្ញាត​ពី​គាត់ ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការការពារ​ពី​ប៉ូលីស បន្ទាប់ពី​គាត់​បាន​អះអាងថា គាត់​ត្រូវបាន​គំរាមកំហែង និង​វាយ​ធ្វើបាប​ដោយ​កូនចៅ​របស់លោក Pamplona ។​

​កាលពី​ម្សិលមិញ ចៅក្រម Leonel Calvacanti មកពី​តុលាការ​ព្រហ្មទណ្ឌ Cachoeira do Arari បាន​ថ្កោលទោស​លោក Pamplona ឲ្យ​ជាប់ពន្ធនាគារ ២០ ឆ្នាំ និង​ផាកពិន័យ​ប្រាក់​ប្រហែល ៤០០ ពាន់​ផោន​ដ៍ សម្រាប់​បទល្មើស​បរិស្ថាន និង​ធ្វើបាប​សត្វ ។​

​មនុស្ស ៦ នាក់ ផ្សេងទៀត ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ប្រមាញ់​ឆ្កែ ក៏​ទទួលទោស​ជាប់ពន្ធនាគារ​ផងដែរ ក្នុងនោះ​រួមមាន​បងប្រុស​លោក Pamplona និង​អតីត​លេខា​ដឹកជញ្ជូន ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក ២ ឆ្នាំ ៤​ខែ ៕ ចន្ទី​

  

spot_img
×