Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេលវេលា​និង​ទីកន្លែង នៃ​ជំនួប​កំពូល​អាមេរិក​-​កូរ៉េ និង​ត្រូវបាន​ទម្លាយ​ចេញ​នៅ​ចុង​សប្តាហ៍​នេះ​

spot_img

​ប្រធានាធិបតី Moon Jea-in ថ្មីៗ​នេះ​បាន​ផ្តួចផ្តើម​មតិ​ថា ប្រធានាធិបតី​ដូល​ណាល់ ត្រាំ គប្បី​ទទួលពាន​រង្វាន់​ណូបែល​សន្តិភាព​។​

​ប្រធានាធិបតី​ដូណាល់ ត្រាំ នៅ​ថ្ងៃ​ទី ១ ខែ​ឧសភា (​ម៉ោង​តំបន់​) ឲ្យដឹងថា ពេលវេលា និង​ទីកន្លែង ជំនួប​កំពូល​ប្រវត្តិសាស្ត្រ​រវាង​លោក និង​ប្រធានាធិបតី គីម ជុង​អ៊ុន អាច​នឹង​បាន​ប្រកាស​នៅ​ចុង​សប្តាហ៍​នេះ ។​

​មុន​នោះ​លោក​ត្រាំ ឲ្យដឹងថា អង្គ​ជំនួប​ជាមួយ​លោក​គីម នឹង​រៀបចំ​នៅ​ចុងខែ ៥ និង​ដើមខែ​មិថុនា ហើយ​លោក​ក៏​បានឲ្យដឹង​ទៀតថា លោក​គាំទ្រ នឹង​រៀបចំ​ជំនួប​កំពូល​នេះ​នៅ​ព្រំដែន​កូរ៉េ​ទាំងពីរ ទន្ទឹម​នោះ​សិង្ហ​បុរី​ក៏​ជា​កន្លែង​ដែល​នឹង​ត្រូវ​បាន​ពិនិត្យ​សម្រាប់​ជំ​ជួប​កំពូល​នេះ​ដែរ ។​

​គួរ​រំលឹក​ឡើងវិញ​ថា មុន​នោះ​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​លើកឡើង​ថា លោក​ត្រាំ ស័ក្តិសម​នឹង​ទទួលពាន​រង្វាន់​ណូបែល​សន្តិភាព ព្រោះ​កត្តា​សំខាន់ ប៉ុន្តែ​កូរ៉េខាងត្បូង​មាន​សន្តិភាព​ជាមួយ​កូរ៉េខាងជើង ។​

​លោក​ពោល ៖ ខ្ញុំ​គិតថា ប្រធានាធិបតី​ត្រាំ ស័ក្តិសម​នឹង​ទទួលបាន​ពានរង្វាន់​នេះ ព្រោះ​កូរ៉េ​ស័ក្តិសម​ទទួល​បាន​សន្តិភាព​ប៉ុណ្ណោះ វា​ជា​រឿង​មួយ​ធំ ហើយ​ខ្ញុំ​គិតថា វា​នឹង​ទទួលបាន​ជោគជ័យ ៕ ដោយ ៖ សូយន

spot_img
×