Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ធ្លាក់​យន្តហោះ​យោធា​នៅ​អា​មេ​រិច សម្លាប់​មនុស្ស ៩​នាក់​

spot_img

​មនុស្ស​ចំនួន ៩​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់​ពី​យន្តហោះ​យោធា​មួយ​គ្រឿង​ដ៏​ចំណាស់​ បាន​​ធ្លាក់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ នៅក្នុង​រដ្ឋ Georgia សហរដ្ឋ​អា​មេ​រិច​។ នេះ​បើ​តាម​ការចេញផ្សាយ​​របស់​សារព៌តមាន​អាមេរិច CNN​។​

​មុន​ពេល​ធ្លាក់ យន្តហោះ​យោធា​សំរាប់​ដឹកទំនិញ​ប្រភេទ WC-130 បាន​ដឹក​មនុស្ស​ចំនួន ៩​នាក់ និង​​កំពុង​ធ្វើដំណើរ​ពី​ទីក្រុង Savannah រដ្ឋ Georgia ទៅ​កាន់​ទីក្រុង Tucson រដ្ឋ Arizona​។​

​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​អា​មេ​រិច​បានឲ្យដឹងថា យន្តហោះ​ដែល​ធ្លាក់​នោះ​មាន​អាយុ​យ៉ាងតិច​ក៏ ៥០​ឆ្នាំ​ដែរ​។​

​អ្នកឃើញ​ហេតុការណ៍​ម្នាក់​បានឲ្យដឹងថា យន្តហោះ​នោះ​បាន​បញ្ជេញ​សម្លេង​ចម្លែកដ៏​ខ្លាំង មុនពេល​​វា​ធ្លាក់​។​

​រហូតមកដល់​ពេលនេះ គេ​ពុំ​ទាន់​បានដឹង​ពី​មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​យោធា​ដ៏​ចំណាស់​នេះ​​នៅឡើយ​ទេ​៕ សុភ័ក្ត្រ

spot_img
×