Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តោះមក​ស្គាល់ ត្រី​មួយ​ប្រភេទ ដែល​អាច​ដើរ និង​ដកដង្ហើម​លើគោក​បាន​ (មានវីដេអូ)

spot_img

​គ្រប់​ប្រភេទ​ត្រី​ស្ទើរតែ​ទាំងអស់ មិន​អាច​ដើរ និង​ដកដង្ហើម​លើគោក​បាន​នោះ​ទេ ប៉ុន្តែ​ត្រី​មួយ​ប្រភេទ​​នេះ​ពិតជា​ចម្លែក​មែនទែន ព្រោះ​វា​អាច​ដើរ​បាន​នៅ​លើ​គោក ព្រមទាំង​អាច​ដង្ហើម​បាន​ធម្មតា​ផង​​ដែរ​។​

​ត្រី​ប្រភេទ​នេះ​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Mudskipper ហើយក៏​មាន​រស់​នៅក្នុង​ប្រទេស​យើង​​ផងដែរ​។ នៅពេល​ទឹកនាច វា​អាច​ដើរ​លើ​គោក​បាន និង​អាច​ដកដង្ហើម​បាន​តាម​ស្បែក​។​

​ត្រី​ប្រភេទ​នេះ​មាន​រូបរាង​ចម្លែក​ដែរ ចំណែក​ស្រកី​របស់​វា អាច​ផ្ទុក​ខ្យល់​បាន​។ វា​ដើរ​ដោយ​ប្រើ​ព្រុយ​​របស់​វា​ជា​ជំនួយ​។ ត្រី​នេះ​អាច​ឡើង​ទុំ​លើ​មែកឈើ​បាន​រហូត​ដល់​កំពស់ ២​ម៉ែត្រ​ផង​ដែរ ហើយ​វា​អាច​​សម្រាក​នៅ​លើ​ថ្ម ឬ​មែកឈើ​បាន​។​

​ចំពោះ​ភ្នែក​របស់​វា​វិញ គឺ​មាន​ថង់​ទឹក​ដែល​ជួយ​រក្សា​សំណើម​នៅ​ភ្នែក​កុំ​ឲ្យ​ស្ងួត​។ សំរាប់​ចំណី​របស់​វា​វិញ​​មានដូចជា​សត្វល្អិត ព​ពួកគ្រំ និង​ត្រី​តូចៗ​ជាដើម​៕​ សុភ័ក្ត្រ

spot_img
×