Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យស្ងើចសរសើរ! ណៈឃើញលោកឧកញ៉ាចិត្តធម៌វ័យក្មេង ដួង ឆាយ កំពុងធ្វើរឿងមួយនេះជូនជនទុរគត

spot_img

​លោក​ឧកញ៉ា ឌួង ឆាយ ត្រូវបាន​មហាជន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ស្គាល់​យ៉ាងច្បាស់ និង​ចាត់ទុកថា​លោក​គឺជា​ឧកញ៉ា​ផ្នែក​ជំនួញ​វ័យក្មេង​មានចិត្ត​សប្បុរសធម៌​មួយរូប ដែល​តែង​ជួយឧបត្ថម្ភ​ដល់​ជនក្រីក្រ​នៅក្នុង​សង្គម​ជាច្រើន ។​

​ថ្មីៗ​នេះ លោក​បានធ្វើ​ឲ្យ​គេ​មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​គ្រប់ៗ​គ្នា ខណៈ​លោក​បាន​បង្ហោះ​រូបភាព​ទាក់ទង​នឹង​ការងារ​ជួយ​ដល់​សង្គម ដោយ​សរសេរ​ចំណងជើង​យ៉ាងខ្លី​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា​៖ «​យុទ្ធ​ធានា​ការ​ផ្ទះ​គ្មាន​ដំបូល​ស្លឹក និង​សាង​សង់ផ្ទះ​ជូន​ជន​ទុរគត​» ។​

​តាមរយៈ​សារ​មួយ​នេះ​ផងដែរ បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ដែលជា​អ្នកគាំទ្រ បាននាំគ្នា​ចូល Comment នូវ​ពាក្យពេចន៍​ល្អៗ​ឆ្លើយតប​ទៅនឹង​ទង្វើ​សប្បុរសធម៌​របស់លោក ដែល​ក្នុងនោះ​ដូចជា​ថា​៖ «​សូម​សរសើរ​ដល់​លោក ដែលមាន​ទ្រព្យ​ធន់​ច្រើ​ចេះ​ប្រើប្រាស់​សិ​ល្បះ​ចែករំលែក​ដល់​ជនក្រីក្រ​», «​ឧ​កញ្ញា​ក្មេង​ចិត្ត​ធ​ម៍ ជឹះ​ម៉ូតូ​សិក្សា​ដោយ​ខ្លួនឯង ពិតជា​មិនធម្មតា​មែន​…​វ័យក្មេង មាន​សមត្ថភាព និង​ធ​ម៍​មេត្តា​», «​ខ្ញុំបាទ​សូម​សរសើរ​ចំពោះ​ទឹក​ល្អ​បងប្រុស សម្រាប់​អ្នក​ទីទាល់ក្រ ជូនពរ​បងប្រុស​និង​ក្រុមគ្រួសារ​ទទួលបាន​សុខភាព​ល្អ និង​ទទួលជោគជ័យ​គ្រប់​ភារកិច្ច​» និង​ចំណែក​អ្នក​ខ្លះទៀត​ក៏មាន​យោបល់​ផងដែរ​ថា សូម​ឲ្យ​យុទ្ធ​ធានា​ការ​នេះ​បាន​ជោគជ័យ ផងដែរ ៕ ចន្ទី​

spot_img
×