Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ក្នុង​ទិវា សេរីភាព​សារព័ត៌មាន​ពិភពលោក ជំរុញ​ឱ្យ​សារព័ត៌មាន ហ៊ាន​និយាយ​ការពិត ហ៊ាន​រិះគន់​ដើម្បី​ស្ថាបនា មិន​ឆ្វេង​ពេក និង​មិន​ស្តាំ​ពេក​

spot_img

​​ភ្នំពេញ​៖ នា​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨ ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក ឆ្នាំ​២០១៨​នេះ ក្រោម​ប្រធានបទ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​នីតិរដ្ឋ ដែល​មាន​សារសំខាន់​ស្របតាម​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ចង់ឱ្យ​ប្រព័ន្ធ​មាន​ថាមពល និង​ប្រកបដោយ​គុណភាព យុត្តិធម៌ និង​ការទទួលខុសត្រូវ​ក្នុង​ការផ្តល់​ព័ត៌មាន​ពិត ដែល​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​នូវ​ការពិត​ជាក់ស្តែង​ក្នុងសង្គម មិន​ឆ្វេង​ពេក មិន​ស្តាំ​ពេក គឺ​ចលនា​កណ្តាល ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា ហើយ​សំខាន់​បំផុត គឺ​ហ៊ាន​និយាយ​ការពិត និង​រិះគន់​ក្នុងន័យ​ស្ថាបនា ដើម្បី​ចូលរួម​ក្នុង​ការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ កសាង​សង្គម​មួយ​មាន​យុត្តិធម៌ នីតិរដ្ឋ សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែល​ជា​បំណងប្រាថ្នា និង​ជា​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សារលិខិត​សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា ទិវា​សេរីភាព​សារព័ត៌មាន ក្នុង​គោលបំណង​លើកស្ទួយ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​សេរីភាព​សារព័ត៌មាន និង​ធានាបាន​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រកបដោយ​គុណភាព យុត្តិធម៌ និង​ការទទួលខុសត្រូវ​តាម​វិជ្ជាជីវៈ ដើម្បី​លើកស្ទួយ​តម្លៃ​សារព័ត៌មាន និង​ជំរុញ​ឲ្យ​សារព័ត៌មាន​ដើរ​តួនាទី​កាន់តែ​សកម្ម និង​មាន​សារសំខាន់​ថែមទៀត នៅក្នុង​សង្គម​ប្រជាធិបតេយ្យ និង​ជា​ដៃគូ​របស់​រាជរដ្ឋាភិបាល​ដែល​មិន​អាច​ខ្វះ​បាន​។​

​សម្តេច​តេជោ បាន​ថ្លែងថា “​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់ ចៀសវាង​ឲ្យបាន​នូវ​ការផ្សាយ​ព័ត៌មាន​មិន​ពិត ការ​ក្លែង​ព័ត៌មាន បន្តុះបង្អាប់​នាំឲ្យ​មាន​ការស្អប់​គុំកួន ការ​ញុះញង់​អុ​ជអាល​ឲ្យមាន​ការប្រកាន់ពូ​ជសាសន៍ ពណ៌​សម្បុរ ភេទ ជំនឿ សាសនា និន្នាការ​នយោបាយ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​បង្ក​ឲ្យ​កើត​មាន​អរិភាព​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ ដែល​បង្កប់​ទៅដោយ​ចេតនា​ទុច្ចរិត​ក្នុង​គោលបំណង​បង្កចលាចល​ក្នុងសង្គម​ធ្វើឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ ដែល​ទង្វើ​ទាំងនេះ ជា​អំពើ​ល្មើស​របស់​អ្នកសារព័ត៌មាន​ដែល​គ្មាន​វិជ្ជាជីវៈ គ្មាន​ការទទួលខុសត្រូវ បង្កើត​ជា​បញ្ហា បង្ក​ឲ្យមាន​ការបែកបា​ក់​ជាតិ​សាសន៍ និង​មាន​សង្គ្រាម​ជាមួយ​បរទេស បង្ក​ឲ្យ​អន្តរាយ​ដល់​ប្រទេសជាតិ​។ ការជេរប្រមាថ ការ​ញុះញង់​ឲ្យ​កើត​មាន​ជម្លោះជាតិសាសន៍​ឬ ជម្លោះ​ប្រដាប់អាវុធ​បង្ក​សង្គ្រាម​នោះ មិនមែន​ជា​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន​ទេ ហើយ​ក៏​មិនមែន​ជា​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែរ​” ។​

​សម្តេច​ក៏​បាន​អំពាវនាវ​ផងដែរ ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អ្នកសារព័ត៌មាន​បរទេស ទាំងអស់ ដែល​កំពុង​បំពេញ​ការងារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បំពេញ​ការងារ​នៅ​បរទេ​សក្តី សូម​យកចិត្តទុកដាក់​អនុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ​តាម​ក្រម​សីលធ​ម៌ វិជ្ជាជីវៈ ចៀសវាង​ការផ្សព្វផ្សាយ​ព័ត៌មាន​តែ​មួយ​ជ្រុង ហើយ​ឆ្លុះបញ្ចាំង​សភាព​ការ​ទាំងមូល ដោយ​ពុំ​បាន​គិត​អំពី​ក្បួនខ្នាត​ក្រឹត្យក្រម​នៃ​ការសរសេរ​ព័ត៌មាន​ឬ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បំប៉ោង​សភាពការណ៍ ដោយ​គិតតែ​អំពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ធ្វើឲ្យ​បាត់បង់​តម្លៃ​សារព័ត៌មាន​ខ្លួន​ឯង និង​ខិតខំ​អភិវឌ្ឍឲ្យ​មានការយ​ល់​ដឹង​ខ្ពស់ មាន​សមត្ថភាព​ក្នុង​ការវិភាគ​សភាពការណ៍​ទាំង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​ដើម្បី​ដើរ​ទាន់​ការអភិវឌ្ឍ​សភាពការណ៍​សកលលោក​។​ ដោយ​៖​បញ្ញា​ស័ក្តិ​

ខាងក្រោយ​ជា​ខ្លឹមសារ​ទាំងស្រុង​នៃ​សា​លិខិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដូចតទៅ​៖

 

spot_img
×