Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចិន​តម្លើង​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ និង​នាវា នៅ​សមុទ្រ​ចិន​ខាងត្បូង​

spot_img

​ប្រទេស​ចិន​បាន​តម្លើង​មី​ស៊ី​ល​ប្រឆាំង​នាវា និង​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ និង​ស្ទាក់​មី​ស៊ី​ល នៅ​​មូលដ្ឋាន​ចំនួន ៣​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​​សិង្ហ​បុរី Channel News Asia នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​នេះ​គឺជា​ការ​ដាក់​ពង្រាយ​មី​ស៊ី​ល​លើកដំបូង​របស់​ប្រទេស​ចិន​នៅ​តំបន់​ប្រជុំ​កោះ Spratly ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដទៃ​ទៀត​ដូចជា​វៀតណាម និង​តៃវ៉ាន់​ជាដើម​ទាមទារ​កាន់កាប់​។​

​មន្ត្រី​ចិន​មិនបាន​ធ្វើ​ការឆ្លើយតប​ភ្លាមៗ​នោះ​ទេ​ចំពោះ​សំណើរ​ឲ្យមាន​ការបកស្រាយ​ពី​ខាង​ភាគី​ចិន​​ជុំវិញ​ការ​តម្លើង​ប្រព័ន្ធ​មី​ស៊ី​ល​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​បើ​តាម​បណ្តាញ​ព៌តមាន​អាមេរិច CNBC បាន​ដកស្រង​សំដី​ពី​ប្រភព​ជាច្រើន​បានឲ្យដឹងថា បើតាម​​ស្ថាប័ន​វាយតម្លៃ​ការ​ស៊ើបការណ៍​អា​មេ​រិច មី​ស៊ី​ល​របស់​ចិន​ត្រូវបាន​គេ​បំលាស់​ទី​ទៅ​កាន់​តំបន់​ថ្ម​ប៉ប្រះ​​ទឹក Fiery Cross Reef, Subi Reef និង Mischief Reef កាលពី ៣០​ថ្ងៃ​មុន​មក​ម្លេះ​។​

​ចំណែក​ក្រសួងការបរទេស​អា​មេ​រិច ដែល​តែងតែ​ប្រឆាំង​ទៅនឹង​ការ​តម្លើង​សព្វាវុធ​យោធា​របស់​ចិន​​នៅ​មូលដ្ឋាន​ដែល​ត្រូវបាន​សាង​សង់​នៅ​សមុទ្រ​ចិន ក៏​បាន​បដិសេធ​ធ្វើការ​បញ្ចេញ​យោបល់​ដែរ​។​

​ប្រទេស​ចិន​មិន​បាន​លើកឡើង​ពី​ការ​ដាក់​ពង្រាយ​មី​ស៊ី​ល​របស់ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ ​​ប៉ុន្តែ​ខ្លួន​បាន​លើកឡើង​ថា ឧបករណ៍​យោធា​នៅ​ប្រជុំ​កោះ Spratlys គឺ​ទុក​សម្រាប់​ការពារ​ខ្លួន​សុទ្ធ​​សា​ធ​។​

​សូមបញ្ជាក់​ថា សមុទ្រ​ចិន​ខាងត្បូង​ត្រូវបាន​គេ​ដឹងថា​ជា​តំបន់​សម្បូរ​ដោយ​ធនធានធម្មជាតិ ហើយ​​ត្រូវ​មហាអំណាច​អាស៊ី ចិន​ទាមទារ​កាន់កាប់​ស្ទើរតែ​ទាំងស្រុង​។ ប្រទេស​ដទៃ​ដែល​ព្យាយាម​កាន់កាប់​រួម​មាន ៖ តៃវ៉ាន់ វៀតណាម ម៉ាឡេស៊ី ប្រុយ​ណេ និង​ភី​លី​ពី​ន​ជាដើម​៕ សុភ័ក្ត្រ

spot_img
×