Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាល់​តម្រិះ​អាហ្វ្រិក​ខាងត្បូង ចង់​ទាញ​ភ្នំ​ទឹកកក​នៅ​ប៉ូល​ខាងត្បូង ដើម្បី​យក​ទឹក​ទប់ទល់​នឹង​ការរាំងស្ងួត

spot_img

ពូក​អ្នកវិទ្យាសាស្ត្រ​នៅ​អាហ្វ្រិក​ខាងត្បូង កំពុង​លើកឡើង​ពី​គោល​គំនិត​អូសទាញ​ភ្នំ​ទឹកកក​ដែល​កំពុង​រសាត់អណ្តែត​នៅ​ប៉ូល​ខាងត្បូង មកកាន់​ដីគោក ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ទីក្រុង Cape Town ដែល​បច្ចុប្បន្ន​កំពុងរ​ង​ស្ថានភាព​កង្វះ​ទឹកស្អាត​ព្រោះ​តែ​គ្រោះ​រាំងស្ងួត​ត្រូវ​បាន​អូសបន្លាយ ។​

ប្រជាជន​តម្រៀបជួរ​គ្នា រង់ចាំ​ត្រង​ទឹកសាប​នៅ​បំពង់​ទឹក​សាធារណៈ​មួយ កាលពី​ថ្ងៃ​ទី ១៩ ខែ​មករា ។​

​បច្ចុប្បន្ននេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​លំដាប់​ដំបូង​នៃ​សកល​វិទ្យាល័យ Cape Town កំពុង​ពិនិត្យ​មើល​ពី​ភាព​វិជ្ជមាន​ក្នុង​អនុវត្ត​ផែនការ​នេះ។​

​បើ​គិត​តាម​ការ​គណនា​របស់​អ្នកវិទ្យាសាស្ត្រ​រៀងរាល់ឆ្នាំ ភ្នំ​ទឹកកក​ដែល​ផ្តាច់ចេញ​ពី​តំបន់​ប៉ូល​ខាងត្បូង​មាន​ទម្ងន់​សរុប​ដល់​ទៅ 2.000 ពាន់​លាន​តោន ។ ក្រោយពេល​ផ្តាច់ចេញ​ភ្នំ​ទឹកកក​ទាំងនោះ​បាន​អណ្តែត​តាម​ចរន្ត​របស់​ទឹក ហើយ​បាន​រលាយ​បន្តិច​ម្តងៗ​ក្នុង​សមុទ្រ ។ ចម្ងាយ​ផ្លូវ​ដែល​ត្រូវ​គេ​អូស​ពី​តំបន់​និរតី មក​កាន់​ទីក្រុង Cape Town គឺ​មាន​ចម្ងាយ 2.700 km ។​

​អាហ្វ្រិក​ខាងត្បូង​កំពុង​ប្រឈម​ស្ថានភាព​ខ្វះ​ទឹក​ដ៏​អាក្រក់​បំផុត ក្នុង​ច្រើន​សតវត្សរ៍​មក​នេះ ។ តាម Sloane ដែល​ជា​ប្រធាន​ក្រុម​បច្ចេកទេស​របស់ Southern Ice ។ ឲ្យដឹងថា លោក​អាច​អូស​ផ្ទាំង​ទឹកកក​ដែល​ធំ​សម្បើម​នោះ តាមរយៈ​សំណាញ់​នៅ​ខាងក្រោម​ទឹក ហើយ​ប្រើ​បច្ចេកវិទ្យា ក្រណាត់​ទន់ ដើម្បី​ផ្ទុក​កុំឲ្យ​ផ្ទាំង​ទឹកកក​ទាំងនោះ​រលាយ​មុនពេល​មក​ដល់​អាហ្វ្រិក​ខាងត្បូង តាមយៈ​ការ​បន្ថយល្បឿន ចំហាយ​ទឹក ។ តាម​លោក​វា​អាច​បាត់បង់​បរិមាណ​ប្រហែល ៣០% ប៉ុណ្ណោះ​។​

​រដ្ឋធានី Cape Town របស់​អាហ្វ្រិក​ខាងត្បូង​ត្រូវបាន​ព្រមាន​ថា បណ្តា​ចរន្តទឹក​នៅ​ក្រោម​ដី អាច​នឹង​រាំងស្ងួត​នៅ​ឆ្នាំក្រោយ​ប្រសិនបើ​គ្មាន​ភ្លៀង ៕ ចន្ទ្រា​

spot_img
×