Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅ​បង្កើត​របស់​ម៉ៅ​សេទុង អាច​ស្លាប់​គ្រោះថ្នាក់​ឡានក្រុង​នៅ​កូរ៉េខាងជើង​

spot_img

​ម៉ៅ ថាញ់​វូ ចៅប្រុស​តែមួយគត់​របស់​អតីត​ប្រធាន​ចិន​ម៉ៅ​សេទុង អាច​បាត់បង់​ជីវិត ក្នុង​ករណី​គ្រោះថ្នាក់​ឡានក្រុង​ដ៏​ធ្ងន់ធ្ងរ​ដែល​កើតឡើង​នៅ​ខេត្ត Hzanghae ខាងជើង កាលពី​ថ្ងៃ​ទី ២៣ ខែ​មេសា នៅ​កូរ៉េ​ខាងជើង ។​

​ព័ត៌មាន​នេះ​ត្រូវបាន Korea Times របស់​កូរ៉េ​ខាងត្បូង​ដែល​ដកស្រង់​ប្រភពព័ត៌មាន​ពី​ស្ថានីយ៍​វិទ្យុ​បារាំង​អះអាងថា ម៉ៅ ថាញ់​វូ កូនប្រុស​ច្បង​របស់ ម៉ៅ ងា​ន​ថាញ់ កូនប្រុស​ទី​២ របស់​ម៉ៅ សេទុង គឺជា​មនុស្ស​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​ភ្ញៀវទេសចរ ៣២​នាក់ របស់​ចិន​ដែល​បាន​ស្លាប់​ក្រោយ​ពេល​ដែល​រថយន្តក្រុង​ដឹក​ភ្ញៀវទេសចរ របស់​ក្រុមហ៊ុន​ទេសចរណ៍​នៅ​ប៉េកាំង កំពុង​ធ្វើដំណើរ​តាម​ផ្លូវ​ពី​ទីក្រុង Kaesong វិលត្រឡប់​មក​ព្យុងយ៉ាង​វិញ ។​

​បណ្តា​ជនរងគ្រោះ​ដទៃ​ទៀត​ជា​កូន​របស់​ពលទាហាន​ចិន ដែល​បាន​ចូលរួម​ក្នុង​ការប្រយុទ្ធ​សង្គ្រាម​កូរ៉េ ។​

​ម៉ៅ ថាញ់​វូ កើត​ឆ្នាំ ១៩៧០ ជា​ចៅ​ប្រុស​តែមួយគត់​របស់​អតីត​ប្រធាន​ចិន ម៉ៅ សេទុង​។ ស្ថានីយ៍​វិទ្យុ​នេះ​នៅ​បានឲ្យដឹងថា ប្រតិភូ​នេះ​ទើប​អាច​វិលត្រឡប់​ពី​មន្ទីរ​បញ្ចុះសព​នៅ​សង្កាត់ Hoechang ដែល​ជា​ទីកន្លែង​បញ្ចុះសព​របស់​ម៉ៅ និន​អាញ់ កូនប្រុស​ច្បង​របស់​ម៉ៅ សេទុង ព្រមទាំង​ទាហាន​ចិន​ដ៏​ច្រើន​ផ្សេងទៀត​បាន​ពលិកម្ម​ក្នុង​សង្គ្រាម​កូរ៉េ ។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី ២៤ ខែ​មេសា សមត្ថកិច្ច​ចិន​បានបញ្ជាក់​ថា មាន​មនុស្ស ៣៦​នាក់ បាន​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ថ្ងៃ​មុន​នោះ ហើយ​ជនរងគ្រោះ​ដែល​ស្លាប់​មាន​ពលរដ្ឋ​ចិន ៣២​នាក់ ហើយ ៤​នាក់​ទៀត​ជា​ពលករ​កូរ៉េ ៕ សូ​យ​ន​

spot_img
×