Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៥​នាក់ ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន នៅ​ស្រុក​កោះធំ​

spot_img

​​កណ្តាល​៖ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ បង្ក្រាប​និង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៥​នាក់ ក្នុងករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃ​ពុធ ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​និង​៣០​នាទី នៅ​ចំណុច​ផ្ទះជួល​ស្ថិតក្នុង​ភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្តាល​។​

​មន្ត្រី​នគរបាល​ស្រុក​កោះធំ បានឲ្យដឹងថា ជនសង្ស័យ​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ចំនួន​៥​នាក់ រួមមាន​៖ ១-​ឈ្មោះ ដាំ​ង ថា​ន់​ធី ភេទ​ស្រី អាយុ ២០​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ,២-​ឈ្មោះ ជា វិបុល​(​ហៅ​ឡុង​) ភេទ​ប្រុស អាយុ​៣០ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ផ្ទះ​3DE1 ផ្លូវ​388 ភូមិ​3 មុខរបរ​បុគ្គលិក​កាស៊ីណូ NAGA,៣-​ឈ្មោះ ប៊ួយ ធី​ជិន ភេទ​ស្រី អាយុ ២៧ ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ អាន​ថេរ ឃុំ​អាន​ថេរ ស្រុកកេសិ​ត ខេត្ត​សុ​ចាំង ប្រទេស​វៀតណាម មុខរបរ​បុគ្គលិក​កាស៊ីណូ​ក្រេន​ដ្គ្រា​កន​រីសត ,៤-​ឈ្មោះ ង្វៀង យាំង​សាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ប៉ិន​យី ឃុំ​ឃិន​ប៉ិន ស្រុក​អាង​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម មុខរបរ​ទិញ​លក់​ផ្លែស្វាយ និង​ទី​៥-​ឈ្មោះ ប៊ួយ ធី​គី​មទ្រី ភេទ​ស្រី អាយុ ២៧​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម មុខរបរ​បុគ្គលិក​បម្រើហាង​ខារ៉ាអូខេ​(​ជ្រៃ​ធំ​)​។ វត្ថុតាង​ចាប់​យក​រួមមាន​៖

១-​ម្ស៉ៅ​ក្រោម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ ញៀន​(​ម៉ា​ទឹកកក​Ice)​ចំនួន​២​កញ្ចប់​ធំ​,​អ៊ិច​ស្តា​ស៊ី​(ADMA) ១៣​គ្រាប់​,​ថ្នាំ​ម៉ា​ទឹកកក​លាយ ADMA​ចំនួន​២​កញ្ចប់​តូច​,ADMA បំបែក​ហើយ​ចំនួន​១​កញ្ចប់​តូច និង​កញ្ឆា​ក្រៀម​ចំនួន​១​កញ្ចប់​។​២-​ទូរស័ព្ទ​ចល័ត​ចំនួន​៩​គ្រឿង IPHONE 6 PLUS ចំនួន​៤​គ្រឿង​,​ម៉ាក HIYA ពណ៌​ខ្មៅ​ចំនួន​១​គ្រឿង​,​ម៉ាក HIC ពណ៌​ស​ចំនួន​១​គ្រឿង​,​ម៉ាក HUAWEL ពណ៌​ស​ចំនួន​១​គ្រឿង​,​ម៉ាក់ APPO ពណ៌​ស​ចំនួន​១​គ្រឿង​,​ម៉ាក W ពណ៌​ស ចំនួន​១​គ្រឿង​។ ៣-​ប្រាក់​វៀតណាម​ចំនួន ១.៥៦៦.០០០​ដុង​, ប្រាក់​ដុល្លារ​ចំនួន ១៥១​ដុល្លារ និង​ប្រាក់​រៀល​ចំនួន ៧៣០០​រៀល និង​៤-​សម្ភារៈ​កែច្នៃ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​កាល​ពី​ពេលវេលា​កើតហេតុ​ខាងលើ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​សំពៅ​ពូន ចុះ​បង្ក្រាប់​មុខសញ្ញា​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​សារធាតុ​ញៀន នៅផ្ទះ​ជួល ចំណុច​ភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅ​ពូន ក៏​បាន​ជួប​មុខសញ្ញា​សង្ស័យ ២​នាក់ ១-​ឈ្មោះ ដាំ​ង ថា​ន់​ហ្វី ២-​ឈ្មោះ ជា វិបុល ។ សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ​បន្ទប់​ជួល​ដែល​អ្នក​ទាំង​ពីរ​ជួល​ស្នាក់នៅ រកឃើញ​មាន ម្ស៉ៅ​ក្រោម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​Ice)​ចំនួន ២​កញ្ចប់​ធំ អ៊ិច​ស្តា​ស៊ី​(ADMA) ១៣ គ្រាប់ ថ្នាំ​ម៉ា​ទឹកកក​លាយ ADMA ចំនួន​១​កញ្ចប់​តូច ADMA បំបែក​ហើយ​ចំនួន ១ កញ្ចប់​តូច និង កញ្ឆា​ក្រៀម​ចំនួន ១ កញ្ចប់ ប្រាក់​រៀល​មួយ​ចំនួន និង​សម្ភារៈ​កែច្នៃ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ ពេលនោះ​ក៏​បន្ត​ឆែកឆេរ​បន្ទប់​ជួល​ក្បែរ​គ្នា​រកឃើញ​ថ្នាំ​ញៀន​(​ម៉ា​ទឹកកក​)​លាយ​ជាមួយ​អ៊ិច​ស្តា​ស៊ី​(ADNA)​ចំនួន​១​កញ្ចប់​តូច​ប្រាក់​មួយ​ចំនួន​និង​សម្ភារៈ​កែច្នៃ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន រួម​ជាមួយ​ជនសង្ស័យ​ចំនួន ៣ នាក់​ទៀត ១.​ឈ្មោះ​ប៊ួយ ធី​ជិន ភេទ​ស្រី អាយុ ២៧ ឆ្នាំ ២.​ឈ្មោះ ង្វៀង យ៉ាំង​សាង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ឈ្មោះ ប៊ួយ ធី​គីម​ធី ភេទ​ស្រី អាយុ ២៧​ឆ្នាំ ។​

ភ្លាមនោះ ជនសង្ស័យ​ទាំង ៥​នាក់​ខាងលើ រួម​និង​វត្ថុតាង​ដូច​បាន​ចាប់​យក​ខាងលើ ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

    

spot_img
×