Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកគ្រូវ័យក្មេងម្នាក់នេះ ពុំត្រឹមទទួលការចាប់អារម្មណ៍ខ្លាំងទៅលើរូបសម្រស់ទេ តែក៏ដោយសារនាងបានធ្វើ «ទង្វើ» មួយនេះដែរ

spot_img

​សិស្ស​ភាគច្រើន​ទទួលបាន​ការលើកទឹកចិត្ត ដើម្បី​ខិតខំ​រៀន​ឲ្យ​កាន់តែខ្លាំង​ឡើង​ពី​គ្រូៗ​របស់​ពួកគេ​! ហើយក៏​គួរ​យក​អ្នកគ្រូ​ជនជាតិ​ហ្វីលីពីន​នេះ ធ្វើជា​គំរូ​អំពី​នៃ​ការចែករំលែក​របស់​នា​ង ហើយ​ករណី​របស់​នាង ក៏ដូចជា​រូប​សម្រស់​របស់​នាង អាច​បំផុសគំនិត​កូនសិស្ស​ទាំងអស់​ក្នុងការ​សិក្សា​ផងដែរ ។​

​ថ្មីៗ​នេះ អ្នកគ្រូ​បង្រៀន​រូបនេះ​បាន​កំពុង​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈ​រូបថត selfies របស់​នាង​បាន​រីក​រាល​នៅលើ​បណ្តាញ​សង្គម ។ មនុស្ស​ភាគច្រើន​មិន​ត្រឹមតែ​ភ្ញាក់ផ្អើល​នឹង​រូប​សម្រស់​របស់​នាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ចំពោះ​សកម្មភាព​ង​ង់ងល់​នឹង​ការបង្រៀន​របស់​នាង​ទៀតផង ។​

​អ្នកគ្រូ Kheny Soliva Berco បានបញ្ចប់​ការសិក្សា​បរិញ្ញាប័ត្រ​វិទ្យាសាស្ត្រ សិក្សា​ជំនាញ​ផ្អែក​អប់រំ​កុមា​តូច ពី​សកល​វិទ្យាល័យ La Salle ក្នុង​ទីក្រុង Bacolod ។ អ្នកគ្រូ​វ័យ ២១ ឆ្នាំ​រូបនេះ បាន​មានបំណង​ចង់​ក្លាយជា​អ្នក​អប់រំ​តាំងពី​នៅ​វ័យក្មេង​ម្លេះ ហើយ​បច្ចុប្បន្ន នាង​កំពុង​ធ្វើតាម​ក្តី​សុ​បិ​ន្ត​របស់​នាង ។​

​បច្ចុប្បន្ននេះ អ្នកគ្រូ Kheny កំពុង​បង្រៀន​ក្មេងៗ​ដែលមាន​អាយុ​ចាប់ពី ៣ ឆ្នាំ ដល់ ៥ ឆ្នាំ ។ បើទោះបី​ភាព​ឡូយឆាយ​ដ៏​ទាក់ទាញ​របស់​នាង​ពីមុនៗ​មក​ក្តី ប៉ុន្តែ វា​ពុំមែន​ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​អំពី​រូបនាង​នោះទេ ៕ ចន្ទី​

    

spot_img
×