Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វាយប្រហារ​ភេរវកម្ម​នៅ ញ៉ូ​វ​ញ៉​ក សម្លាប់​មនុស្ស​ជិត ១០​នាក់​

spot_img

មនុស្ស​យ៉ាងហោចណាស់​ចំនួន ៨​នាក់​បាន​ស្លាប់ និង ១១​នាក់​ទៀត​រងរបួស នៅក្នុង​ការវាយប្រហារ​ភេរវកម្ម​ក្នុង​ទីក្រុង​ញ៉ូ​វ​ញ៉​ក ក្រោយពេល​អ្នកបើក​ឡាន​ម្នាក់​បាន​បើក​កាត់​ហ្វូងមនុស្ស ស្ថិតនៅ​តំបន់ Lower Manhattan​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ BBC នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​

​ក្រោយពេល​បើក​បុក​ហ្វូងមនុស្ស​រួច ជនសង្ស័យ​បានចេញ​ពី​ឡាន​ដឹកទំនិញ​ព៌​ណស​មួយគ្រឿង ប៉ុន្តែ​ត្រូវបាន​ប៉ូលីស​បាញ់​ឲ្យ​របួស និង​ត្រូវបាន​ចាប់ខ្លួន​។ មន្ត្រី​អា​មេ​រិច បាន​និយាយថា​វា​គឺជា​ការវាយប្រហារ​ភេរវកម្ម​។​

​បើតាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ​ថា Sayfullo Saipov អាយុ ២៩​ឆ្នាំ​។ ជន​នោះ​គឺជា​ជនអន្តោប្រវេសន៍​ដែល​មក​រស់នៅ​អា​មេ​រិច​ក្នុង​ឆ្នាំ ២០១០​។​

​ប៉ូលីស​បាន​ស្វែង​រកឃើញ​លិខិត​មួយ​នៅក្នុង​ឡាន​ជនសង្ស័យ ដែល​សំដៅ​ទៅដល់​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

​អភិបាលក្រុង​ញ៉ូ​វ​ញ៉​ក Bill de Blasio បាន​និយាយថា​វា​គឺជា​សកម្មភាព​ភេរវកម្ម​ដ៍​កំសាក​បំផុត​ដែល​សំដៅ​ទៅរក​ជន​ស៊ីវិល​គ្មាន​កំហុស​។​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​សម្តែង​ការរំលែក​ទុក្ខ​ទៅដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​រស​ប់​ពួកគេ ដែល​ប៉ះពាល់​ដោយ​ការវាយប្រហារ​ភេរវកម្ម​នោះ​៕ ដោយ ៖ សុភ័ក្ត្រ

spot_img
×