Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លើកទឹកចិត្ត ដល់​ការវិនិយោគ​មិន​បំពុល​ដល់​ទឹកសមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​

spot_img

​ភ្នំពេញ ​៖ ​ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ឋ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​ក្រុមហ៊ុន វិនិយោគ​ចំនួន​២៤ មកពី​ខេត្ត​ព្រះសីហនុ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន នា​ព្រឹក​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៨ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់ ដែល​គិតគូ​ពី​បរិស្ថាន​នៅក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន​។​

​លោក រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ជំរុញ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​ដៃគូ​សហការ ក្នុង​ការដោះស្រាយ​ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ ទាំង​ក្នុង​ទីក្រុង​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត ជា​ពិសេស​ខេត្ត​ព្រះសីហនុ​នេះ ដើម្បី​រក្សា​គុណភាព​ទឹក និង​រក្សា​តំបន់ឆ្នេរ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ជា​បញ្ហា​សំខាន់​ត្រូវ​យកចិត្តទុកដាក់ ជៀស​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​សាធារណៈ និង​សោភ័ណភាព​ទីក្រុង​។ ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី ក៏​បាន​សំណូមពរ ដល់​បណ្តា​ក្រុម ពាក់ព័ន្ធ​ទាំងអស់​ចូលរួម ធ្វើយ៉ាងណា​ឱ្យ​មាន​ការកសាង​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ក្នុង​ការលើកកម្ពស់ និង​កែប្រែ​គុណភាព​ទឹក​អោយ​មាន​ភាពប្រសើរឡើង​។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​ស្តីពី​កិច្ច​គាំពារ​បរិស្ថាន​ក្នុង​ខេត្ត​ព្រះសីហនុ​បរិស្ថាន បាន​រៀបចំ​ឡើង ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ការបង្ហូរ​ទឹក​កខ្វក់​ចូលទៅ​ក្នុង​សមុទ្រ​ពី​បណ្តា​សណ្ឋាគារ រមណីដ្ឋាន តំបន់​ពាណិជ្ជកម្ម​តាម​បណ្តោយ​ឆ្នេរសមុទ្រ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​។ កិច្ចប្រជុំ បាន​ដាក់ចេញ​នូវ​ចំណុច​មួយចំនួន ដើម្បី​រក​ដំណោះស្រាយ​សមស្រប​លើ​ការធ្វើ​ប្រព័ន្ធ​លូ ដែល​បច្ចុប្បន្ន​កំពុង​មាន​បញ្ហា​ប្រឈម​រួមមាន ការជំរុញ​ឱ្យ​មាន​ការ​រៀបចំ​ប្រព័ន្ធ​លូ​ទឹកភ្លៀង និង​លូទឹកស្អុយ​ដាច់ដោយឡែក​ពីគ្នា និង​ត្រូវ​ធ្វើការ​ស្តារ​អូរ​ធម្មជាតិ​ឡើងវិញ ដើម្បី​ធានា​លំហូរ​ទឹកជា​ប្រក្រតី​ទាំង​រដូវប្រាំង និង​រដូវវស្សា ព្រមទាំង ត្រូវមាន​ការកំណត់​ទី​តាំង​ដី​ចំណី​មាត់​អូរ​ធម្មជាតិ ដើម្បី​ងាយស្រួល​គ្រប់គ្រង​ក្នុង​ការបម្រើ​ប្រយោជន៍​រួម ។ អង្គប្រជុំ​បាន​ស្នើ​ឱ្យ មន្ត្រី​ជំនាញ​ពាក់ព័ន្ឋ អាជ្ញាធរ បង្កើន​ការចូលរួម​របស់​ប្រជាពលរដ្ឋ ក៏​ដូចជា​ម្ចាស់​ទីតាំង​ទាំង​អស់ បំពាក់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ សម្រាប់​ធ្វើ​ការសំអាត និង​មាន​ការឆ្លើយតប​កម្រិត​កំណត់​ស្តង់ដា​បញ្ចេញ​មុន​នឹង​បង្ហូរ​ចូល​អូរ​ធម្មជាតិ ចុងក្រោយ​គឺ​ចូល​សមុទ្រ ក៏ដូចជា​ស្វែងរក ការគាំទ្រ​ជា​ថវិការ​រួម សម្រាប់​រៀបចំ​អាង​ប្រព្រឹត្តិកម្ម ពី​បណ្តា​ក្រុមហ៊ុន​ពាក់​ព័ន្ធ​ផងដែរ​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×