Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិ​បាល​ខេត្ត​​ព្រះ​​សីហនុ ​​​ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ ​​ចុះស្តារ​អូរ​​ធម្ម​​ជាតិ ​និង​​សំអាត​​សំរាម ឲ្យ​មាន​អនាម័យ​

spot_img

ខេត្ត​ព្រះសីហនុ​អភិបាល​ខេត្ត​ខេត្ត​​ព្រះសីហនុ ​លោក យន្ត មីន បានរំលឹក និងណែ​នាំដល់​​​មន្ត្រីនៅ​តាម​មន្ទីរ​​ជំនាញ​ ​រដ្ឋ​បាល​ក្រុង​ និង​​អាជ្ញាធ​រ​ភូមិ​ សង្កាត់ត្រូវរួម​សហការគ្នា​​​ចុះ​កាយ​សំរាមនិង​​ស្តារអូរ​​ធម្មជាតិ​មាន​ទីតាំង​ស្ថិត​​ក្នុង​សង្កាត់​លេខ, ,​ ​និង​លេខ៤ ​ក្រុង​ព្រះសីហនុ​ឲ្យ​បានល្អ​​ប្រសើរ​​ឡើង​វិញ ដើម្បីបញ្ជៀសជំនន់ទឹ​ក​ភ្លៀង​នាថ្ងៃអនាគត

ការណែនាំ​ដល់​មន្ត្រីក្រោមឱវាទ ចុះ​​ស្តារ​អូរធម្ម​ជាតិ និងកាយសំរាមកកស្ទះក្នុងអូរ របស់អភិបាល​ខេត្ត​ព្រះសីហនុ​ពេលនេះ ​បាន​កើតឡើង​បន្ទាប់​ពី មាន​ប្រជា​ពល​​រដ្ឋ​មួយ​ចំនួន​នា​មូល​ដ្ឋាន​​នេះ បាននាំ​យក​សំរាម​ទៅ​ចាក់​ចោល​ក្នុងផ្ទៃអូរ និង​ចាក់ដីរំ​លោភយក​ដី​ចំណី​មាត់​អូរធម្មជាតិ បណ្តាលឲ្យ​ស្ទះ​ទឹកភ្លៀង ព្រមទាំងបាន​​ជន់​លិច​​នៅ​តាម​តំបន់​ខ្លះ ​នាទីប្រជំជនក្នុង​ក្រុង​ព្រះសីហនុក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ

ចំណុចនេះ លោក យន្ត មីន អភិបាល​ខេត្តព្រះសីហនុ មានប្រសាសន៍ថា ​ដើម្បី​បញ្ចៀស​​បញ្ហា​​ទឹកលិចផ្លូវ​ ដែលបណ្តាលមកពី​​ជំនន់​ទឹកភ្លៀង​នា​ថ្ងៃ​ខាងមុខ គឺទាម​ទារ​​ឲ្យមន្ត្រី​មន្ទីរ​ជំនាញនៃ​រដ្ឋ​បាល​ក្រុង និង​អាជ្ញាធរ​ភូមិសង្កាត់ ​ត្រូវ​ចុះធ្វើ​សកម្មភាព​កាយ​សំរាម​ស្តារអូរ​ធម្មជាតិ ស្ថិត​ក្នុងសង្កាត់២,​ ៣​ និង​សង្កាត់​លេខ​​៤ ​ក្រុង​ព្រះសីហនុ។ ពិសេសជាងនេះ ​គឺទាមទារឲ្យប្រជាពលរដ្ឋ រស់នៅតាមមូលដ្ឋាននីមួយៗ ត្រូវចូលរួមសហការជាមួយរដ្ឋ​បាល​ក្រុង​-​ខេត្តព្រះ​សីហនុ ​ឲ្យបាន​ទាំងអស់គ្នា ដោយ​ត្រូវវេចខ្ចប់កាក​សំណល់ ឬសំរាម យកទៅទុកដាក់ឲ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយល្អ ដើម្បី​ងាយ​ឲ្យរថយន្ត​​មកប្រមូល​សំរាមយកទៅចាក់ចោល។

ជាងនេះទៀត ក៏ស្នើដល់ប្រជាពលរដ្ឋមួយចំនួន ដែលកន្លងមក បាននាំយកកាកសំណល់សំរាម ទៅចាក់ចោលក្នុងអូរបង្ហូរទឹក ឬចាក់ចូលក្នុងលូ​​ទឹក និង​ បានចាក់ដីរំលោភយកដីចំណី​មាត់​អូរ​ធម្មជាតិជាដើម ត្រូវបញ្ចប់សកម្មភាព ឬទម្លាប់មិនល្អ​ទាំងនោះជាបន្ទាន់ និង​ងាកមកចូលរួម​សកម្ម​ភាព​​ស្តារ​អូរធម្មជាតិ ឬសំអាតអនាម័យបរិស្ថានឲ្យបានល្អ ជាមួយអាជ្ញាធរឲ្យបានទាំងអស់គ្នា ដើម្បី​មូលដ្ឋានមានអនាម័យល្អ និងបញ្ជៀស​​ជំនន់​ទឹក​ភ្លៀង​​លិចផ្លូវ ដែលអាចនឹងកើតមាន​នាទីប្រជុំជ​នក្នុងក្រុង​ព្រះសីហនុនាថ្ងៃអនាគត។

​ទាក់ទិនបញ្ហានេះ មន្រ្តីសាលា​ខេត្ត​ព្រះសីហនុ ​បានឲ្យដឹង​ថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ ​ក្រុមការងារ​ចម្រុះ ដឹកនាំដោយ​រដ្ឋបាល​ខេត្ត បាន​​​បន្ត​សកម្ម​ភាពចុះ កាយ​ស្តារអូរបង្ហូរទឹក នៅម្តុំផ្លូវ អ៊ឹលវី (LV) ជាបន្តទៀត បន្ទាប់ពី ក្រុមការងារ​ខាងលើ​បាន​ចុះ​កាយ​សំរាម​ ​និង​ស្តារអូរ​​ នៅម្តុំ​ចំណុច​កែង LV និងស្តារ​អូរ នៅ​ម្តុំជិត​អង្គ​កា​រ​ម្លប់តាប៉ាងរួចរាល់ ក្នុង​​រយៈ​ពេល ២ថ្ងៃ​កន្លង​មក​នេះ

ព្រមគ្នា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុបាន​ជំរុញ​ឲ្យមន្ត្រីថ្នាក់ដឹកនាំ​មន្ទីរ​បរិស្ថាន​ខេត្ត និងមន្ទីរស្ថាប័នជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្ត​​ព្រះសីហនុទាំងអស់ ឲ្យ​បន្ត​យន្ត​ការចុះ​ផ្សព្វ​ផ្សាយ​អប់រំ​អំពី​បញ្ហា​បរិស្ថាន ​ជូន​ដ​ល់​ប្រជា​ពលរដ្ឋ​ និងគ្រប់អង្គភាព​ពាក់ព័ន្ធ​នាន ក្នុងមូល​ដ្ឋាន​​ខេត្តព្រះ​សីហនុ ​ឲ្យ​ធ្វើការ​តភ្ជាប់​​សេវា​ប្រមូល​សំរាម​ និង​​ទុក​ដាក់ ឬ​វេច​ខ្ចប់​សំរាម ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ​ដើម្បី​ឲ្យ​ក្លាយ​ជា​ផ្ទះគំរូ​ភូមិ​គំរូនៃ​ស្តង់​ដារ​ផ្ទះ​ស្អាតនិង​ភូមិ​ស្អាត​​ ដែល​រដ្ឋ​បាល​ខេត្ត​និង​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុត្រៀម​ដាក់​ជូន​ប្រជាពលរដ្ឋ ឲ្យ​​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ដែន សីមា

 

spot_img
×