Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាង​ជា​ខ្លួន​ម្ចាស់​សួន ចង់​ធ្វើ​ឡូយ ដើរចូល​ក្នុង​ទ្រុង​តោ តែ​ដល់​រាង​ខ្លាច រត់មកវិញ មានអី​ស្រេច​… (​មាន​វីដេអូ​)

spot_img

​ម្ចាស់​សួនសត្វ​ព្រៃ​ម្នាក់ ត្រូវបាន​វាយប្រហារ​ហែកហួរ​ដ៏​សាហាវ ដោយ​សត្វ​តោ​មួយ​ក្បាល ស្ថិតនៅ​ចំពោះមុខ​អ្នកមើល​ស្រែក​ឡើង​យ៉ាង​រន្ធត់ បន្ទាប់ពី​គាត់​បាន​ចូលក្នុង​ទ្រុង​របស់​វា ។​

​លោក Mike Hodge ជនជាតិ​អង់គ្លេស​អាយុ ៦៧ ឆ្នាំ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ជាមួយ​មុខរបួស​នៅត្រង់​ក និង​ថ្គាម បន្ទាប់ពី​រង​ការវាយប្រហារ​ដោយ​សត្វ​តោ​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ។​

​រូបភាព​បានបង្ហាញ​លោក Hodge ស្ថិតក្នុង​ទឹកមុខ​ញញឹម​ស្រស់បស់​នៅក្នុង​គ្រែ​មន្ទីរពេទ្យ ថ្វីបើ​លោក​រងរបួស​យ៉ាងណាក៏ដោយ ខណៈ​មិត្តភក្តិ​របស់គាត់​បាន​ប្រាប់ The Sun ថា ស្ថានភាព​របួស​របស់​គាត់​កំពុង​ល្អប្រសើរ​ជា​បណ្តើរៗ​ហើយ ។​

​វីដេអូ​នៃ​ការវាយប្រហារ​នេះ ត្រូវបាន​ថត​នៅ​សួនសត្វ Marakele Predator ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង បានបង្ហាញ​លោក Hodge បាន​ចូលក្នុង​ទ្រុង​របស់​តោ ។​

​មិត្ត​របស់គាត់​បា​នប​ន្ត​ថា លោក Hodge និង​ម្នាក់​ក្នុងចំណោម​ក្រុមការងារ​អភិរក្ស​របស់លោក បាន​មានការ​ព្រួយបារម្ភ​អំពី​ក្លិន​នៅក្នុង​បរិវេណ​សួន ដែល​កំពុង​រំខាន់​ដល់​តោ​១​ក្បាល​ក្នុង​ចំ​ណោ​តោ​ទាំងនោះ ហើយ​គាត់​បាន​ចូល​តាម​ច្រកទ្វារ ដើម្បី​ពិនិត្យ​មើលថា​តើ​វា​បណ្តាលមកពី​អ្វី ? ។​

​ប៉ុន្តែ គាត់​ហាក់ដូចជា​ល្ងីល្ងើ​ណាស់ ដែល​បាន​ដើរចូល​ក្នុង​ទ្រុង​តោ​យ៉ាង​ព្រហើន ហើយ​ធ្វើ​ឲ្យ​តោ​១​ក្បាលមាន​ការខ្លាច​ដើរ​ឆ្ពោះ​មុខ ។ ប៉ុន្តែ ខណៈ​គាត់​ដើរ​ចេញពី​ច្រកទ្វារ​បាន ១០ ម៉ែត្រ ស្រាប់តែ​គាត់​ប្រហែល​មាន​អារម្មណ៍​ភ័យខ្លាច ក៏​ដោះ​ស្បែកជើង​រត់​ត្រឡប់មកវិញ ក៏ត្រូវ​តោ​នោះ រត់​ប្រដេញ​តាម​វាយប្រហារ​តែម្តង ។ តោ​នោះ​បន្ទាប់មក បាន​ចាប់​អូសទាញ​គាត់​យ៉ាង​ងាយ ចូលទៅក្នុង​ទ្រុង​វិញ ខណៈ​អ្នកមើល​ស្រែក​សម្លេង​គំរាម​ឡើង​យ៉ាង​រន្ធត់ ដើម្បី​បណ្តេញ​ចេញពី​បុរសរងគ្រោះ​ចំណាស់​នោះ ។​

​ទោះយ៉ាងណា លោក​ត្រូវបាន​ជួយសង្គ្រោះ ពី​ចង្កូម​របស់​តោ និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ៕ ចន្ទី​

spot_img
×