Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយ​ លោក អេង រិទ្ធី និង អ្នកនាង ស៊ឹម សូលី​កា នឹង​ចូល​រោងការ​ឆាប់ៗ​ខាងមុខនេះ

spot_img

​ក្រោយពី​មហាជន​បានដឹង​គ្រប់គ្នា​អំពី​ទំនាក់ទំនង​ស្នេហា​របស់ លោក អេង រិទ្ធី និង​អ្នក​មេម៉ាយ​អ្នកនាង ស៊ឹម សូលី​កា រួចមក​គេ​សង្កេតឃើញ​អ្នក​ទាំង​២​នាក់​នេះ ហាក់ដូចជា​សម្ញែង​ភាព​ផ្អែមល្ហែម​កាន់តែខ្លាំង តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​អ្វីដែល​កាន់តែ​ធ្វើឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ជាងនេះទៀត​នោះ គឺ​លេចឮ​ដំណឹង​ថា លោក អេង រិទ្ធី និង អ្នកនាង ស៊ឹម សូលី​កា នឹង​ចូល​រោងការ​ឆាប់ៗ​នេះ ។

​យើង​បានដឹង​រួចមកហើយ​ថា ស្នេហា​របស់​ពិធីករ និង​ពិធី​ការិនី ប្រចាំ​ស្ថាន​នី​យ៍​ទូរទស្សន៍​បាយ័ន ទាំង​២​នាក់​ខាងលើនេះ បាន​ផ្ដើមឡើង​ចេញពី​មិត្តភាព​ក្នុងនាម​ជា​មិត្ត​រួមការ​ងារ រហូត​បង្កើតបានជា​ចំណង​ស្នេហ៍​ឈានទៅដល់​រួមរស់​ក្នុង​ដំបូលផ្ទះ​តែមួយ​ទៀតផង មិន​ត្រឹមតែ​ប៉ុណ្ណោះ ចំណងស្នេហា​នេះ ក៏មាន​គាំទ្រ​ពី​សំណាក់​កូនស្រី​របស់​អ្នកនាង ស៊ឹម សូលី​កា ផងដែរ ដោយ​នាង​តែងតែ​ចង់ឃើញ​ម្ដាយ និង លោក អេង រិទ្ធី ចូល​រោង​ជ័យ​ខ្លាំងណាស់ ។

​បញ្ជាក់ថា សម្រាប់​ដំណឹង​រសើប​ដែលថា លោក អេង រិទ្ធី និង អ្នកនាង ស៊ឹម សូលី​កា នឹង​ចូល​រោងការ​ឆាប់ៗ​ខាងមុខ​នេះដែរ គឺ​ត្រូវបាន​ទម្លាយ​ដោយ​អ្នកសិល្បៈ​ម្នាក់ ៕ សាវុធ​


spot_img
×