Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី 0៤ ខែ​ឧសភា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​បង្កការ​ថ្នាំង​ថ្នាក់ដល់​អ្នក​រួមកា​រងារ ។ លុយកាក់ ស្ថិរភាព​ពុំ​ប្រឈម​នឹង​ការខ្វះខាត​អ្វី​ឡើយ ។ មនោសញ្ចេតនា មិន​ត្រូវ​និយាយស្តី​ធ្ងន់ៗ ដាក់​គូស្នេហ៍​ដែល​អាច​នឹង​កើតមាន​ទំនាស់​យ៉ាង​ស្រួចស្រាវ ៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ តែ​ត្រូវ​សម្រួល​ផ្លូវចិត្ត​កុំ​ឲ្យ​រង​ឥទ្ធិពល​ដោយ​កត្តា​ពី​ក្រៅ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល តែ​ចំណាយ​ទៅ​វិញ​ក៏​ច្រើន​ដែរ ។ មនោសញ្ចេតនា រីករាយ សុភមង្គល ៕

​ឆ្នាំ​ខាល ៖ ការងារ មានរឿង​ប្រែប្រួល​ច្រើន ទាំង​ល្អ និង​អាក្រក់ ។ លុយកាក់ ហិរញ្ញវត្ថុ​ល្អ មិនចាំបាច់​បារម្ភ​ពី​ការ​គ្មាន​ចំណូល ។ មនោសញ្ចេតនា កុំឲ្យ​រឿង​ពី​ក្រៅជះឥទ្ធិពល​ដល់​មនោ​សញ្ចេ​ត​នា ៕

​ឆ្នាំ​ថោះ ៖ ការងារ រីកចម្រើន គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន ។ លុយកាក់ ឱកាស​រក​លុយ​មាន តែ​មិន​ត្រូវ​អន្ទះសា​ជ្រុល​ដែល​នឹង​នាំ​ឲ្យ​ខកខាន​ទៅវិញ ។ មនោសញ្ចេតនា ល្អប្រសើរ កក់ក្តៅ ៕

​ឆ្នាំ​រោង ៖ ការងារ មាន​ឱកាសល្អៗ​ច្រើន​ដែល​អ្នក​ត្រូវ​ចេះ​ក្តាប់​ឲ្យ​ជាប់​លុយកាក់ គួរស្វែងយល់​ឱកាស​រក​លុយ​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន ។ មនោសញ្ចេតនា គួរ​ចេះ​ចែករំលែក​ក្តីសប្បាយ ឬ​ទុក្ខ​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់ ៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ ផ្លូវ​ចិត្ត​មិន​សប្បាយ​ឥទ្ធិពល​អាក្រក់​ដល់​ការងារ​របស់​អ្នក ។ លុយកាក់ មិនបាន​ល្អ មិន​ត្រូវ​ចូលរួម​វិនិយោគ​ដោយ​ប្រថុយប្រថាន ។ មនោសញ្ចេតនា គួរ​ទប់​អារម្មណ៍​កុំឲ្យ​កើតមាន​ទំនាស់​ក្នុង​ថ្ងៃនេះ ដែល​អាច​ឈាន​ទៅ​ប្រេះឆា​ខ្លាំង ។​

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​គ្មាន​ឧបសគ្គ ។ លុយកាក់ ប្រយ័ត្ន​ក្នុង​ការរកស៊ី​អាច​នឹង​ត្រូវ​ខាត​បង់ធំ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕

​ឆ្នាំ​មមែ ៖ ការងារ អំណោយផល​ល្អ តែ​ក៏​គួរ​យកចិត្តទុកដាក់​ដល់​ទំនាក់ទំនង​ជុំវិ​ញ​ខ្លួន ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​សន្សំ ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ការ​ឈ្មោះ​ប្រកែក​គ្នា​៕

​ឆ្នាំ​វក ៖ ការងារ ល្អប្រសើរ សម្រេចបាន​ជោគជ័យ​គ្រប់យ៉ាង ។ លុយកាក់ ស្ថិរភាព មិន​បារម្ភ​ពី​ការខ្វះខាត ។ មនោសញ្ចេតនា ត្រូវ​ខំ​ថែរក្សា​ចំណង​ស្នេហ៍​បច្ចុប្បន្នឲ្យ​បាន​គង់វ​ង្ស​ល្អូកល្អឺ​ននឹង​គ្នា ៕

​ឆ្នាំ​រកា ៖ ការងារ មាន​ការប្រកួតប្រជែង​ក្នុង​ការងារ ត្រូវ​ប្រយ័ត្ន​ខ្លួន​ឲ្យបាន​ល្អ ។ លុយកាក់ ថ្ងៃនេះ​អ្នក​ខក​ឱកាស​រក​ប្រាក់​ធំ​មួយ ។ មនោសញ្ចេតនា ចូរ​បង្កើត​ភាព​រ៉ូមែ​នទិ​កខ្លះ ក្នុង​មនោ​សញ្ចេ​ត​ដើម្បី​បន្ថែម​ភាពកក់ក្តៅ ៕

​ឆ្នាំចរ ៖ ការងារ ត្រូវ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ឈាន​ឡើង​កាន់តែ​ខ្ពស់ ។ លុយកាក់ មាន​ថែម​ឱកាស​រក​ប្រាក់​ច្រើន គួរ​ចាប់​ឲ្យទាន់​។ មនោសញ្ចេតនា ល្អប្រសើរ ផ្អែម​ល្ហែម ៕

​ឆ្នាំ​កុរ ៖ ការងារ ជួប​បញ្ហា​លំបាក​ច្រើន​តម្រូវឲ្យ​អ្នក​ប្រឈម​មុខ​ដោះស្រាយ ។ លុយកាក់ បាន​ការជួយ​ទំនុកបម្រុង​ពី​មិត្តភក្តិ​ក្នុង​ការស្វែងរក​ចំណូល ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ៕​

spot_img
×