Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ទះបាញ់ ឆេះ​ផ្ទះ​វីឡា របស់​ថៅកែ​តារាង​វាយកូនគោល អង្គរ​ហ្គោល រី​សត​

spot_img

​សៀមរាប ៖ ផ្ទះ​វិឡា​ឈើ​របស់​ថៅកែ​តារាង​វាយកូនគោល​អង្គរ​ហ្គោល រី​សត ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​អស់​ទាំងស្រុង នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​តារាង​វាយកូនគោល​អង្គរ​ហ្គោល រី​សត​នៅក្នុង​ក្រុម​ទី​៤ ភូមិរ​កា​ធំ សង្កាត់​ស្រ​ង៉ែ ក្រុង​ខេត្ត​សៀមរាប​។​

​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មានឈ្មោះ ហូ ឡិច ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ​ឥណ្ឌូណេស៊ី មុខរបរ​ថៅកែ តារាង​វាយកូនគោល​អង្គរ​ហ្គោល រី​សត រស់នៅ​ក្នុង​ក្រុម​ទី​៤ ភូមិរ​កា​ធំ សង្កាត់​ស្រ​ង៉ែ ក្រុង​ខេត្ត​សៀមរាប​។ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ទំហំ​៩​ម៉ែត្រ​គុណ​១០​ម៉ែត្រ​។ កម្លាំង​ជំនាញ បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​ខេត្ត​និង​កងរាជអាវុធហត្ថ​ខេត្ត​និង​រថយន្ត​អង្គភាព​បេតិកភណ្ឌ បាន​ចេញ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​មិន​អាច​ជួយ​បាន​ដោយសារ​ជា​ផ្ទះ​ឈើ ទើប​ភ្លើង​ឆេះ​លឿន​អស់​តែ​ម្តង​។ ការសន្និដ្ឋាន​ករណី​ឆេះ​នេះ បណ្តា​មក​ពី​រន្ទះបាញ់​ឆេះ​។ ចំណែក​សម្ភារៈ​នៅ​ក្នុងផ្ទះ​បណ្តាលឲ្យ​មាន​ការខូច​ខាត​ទាំងស្រុង តែ​ពុំ​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្សជីវិ​ត​ឡើយ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×