Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈាម​ស្រែក​ស្បែក​ហៅ ចាប់ខ្លួន​ក្រុម​ឃាតករ​៣​នាក់ សម្លាប់​ម្ចាស់​ហាង​លក់​គ្រឿងបន្លាស់​រថយន្ត​នៅ​ខេត្ត​សៀមរាប​

spot_img

​សៀមរាប ​៖ ​លោក​វរសេនីយ៍ត្រី នួន សក្តិ​ចំរើន​រិទ្ធ អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​នគរបាល​ក្រុង​សៀមរាប បានឲ្យដឹងថា​
​ដោយ​មាន​ការយកចិត្ត​ដាក់​ខ្ពស់ ពី​សំណាក់ លោក​អគ្គស្នងការ​នគ​របាល​ជាតិ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នឹង​ដោយ​មាន​ការដឹកនាំ​បញ្ជារ​ផ្ទាល់ ពី​សំណាក់ លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ករណី​ឃាតកម្ម កាល​ពី​ចន្លោះ​ម៉ោង​២០:៣០​នាទី​ទៅ​ម៉ោង​២១:៣០​នាទី ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៨​កន្លងទៅ លើ​ជនរងគ្រោះ ឈ្មោះ ពិត បារាំង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ លក់​គ្រឿងបន្លាស់​រថយន្ត មាន​ទីលំនៅ​ខាងក្រោយ​សណ្ឋាគារ​គោកធ្លក ក្នុងភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ រហូតមកដល់​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ នគរបាល​ខេត្តសៀមរាប បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​បំបែក​សំណុំ​រឿង​ដ៏​ស្មុគស្មាញ នេះ​បាន​ហើយ ដោយ​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ និង​អ្នក​ជាប់​ពាក់ព័ន្ធ បាន​ចំនួន​៣​នាក់​ដកហូត​បាន​វត្ថុ​តាង​បាន​មួយចំនួន​ផង​ដែរ​។​

​លោក​បន្តថា ជនសង្ស័យ​ម្នាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នា​ពេល​កន្លង​ទៅ មានឈ្មោះ ព្រហ្ម សុ​ព្រឹក្ស ហៅ ថា​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨​នោះ ស្ថិត​នៅ​ចំណុច​ព្រៃ​គុយ ក្នុង​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្ត​សៀម​រាប មិនមែន​ជា​ជនដៃដល់​ពិតប្រាកដ​ទេ គឺ​ជន​នោះ​គ្រាន់តែ​ជា​សាក្សី​តែប៉ុណ្ណោះ​។​

​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៣ ឧសភា ២០១៨ នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់​ករណី​សម្លាប់​ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត និង​ប្លន់​យក​ទ្រព្យសម្បត្តិ​។ ជនសង្ស័យ ១.​ឈ្មោះ សយ ឡុន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត​នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​មក​ស្នាក់នៅ​បន្ទប់​ជួល ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ជា​ជនដៃដល់​។ ២.​ឈ្មោះ អ៊ុន ប៉ូឡូញ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ដំ​ដែក ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ជា​អ្នក​រៀប​គម្រោង និង​ដឹក​ជន​ដៃដល់​ចេញពី​កន្លែងកើតហេតុ និង ៣.​ឈ្មោះ អ៊ី យូ​ហាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ ទី​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ជា​អ្នកទិញ​ទូរស័ព្ទ​ពី​ជនដៃដល់​។​

​គួររម្លឹកថា បុរស​ម្ចាស់​អាជីវករ​លក់​គ្រឿងបន្លាស់​រថយន្ត​ម្នាក់​ត្រូវ​ឃាតករ​ចាក់​សម្លាប់​ដោយ​កាំបិត​ចុង​ស្រួច​នា​អំឡុង​ម៉ោង​២១ ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៨ ហើយ​ទើប​ភ្ញាក់ផ្អើល​នា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៨​ដដែល​។ ជនរងគ្រោះ​ឈ្មោះ ពិត បារាំង អាយុ​៤៥​ឆ្នាំ រស់នៅ​ផ្ទះ​កើតហេតុ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

ក្រោយពី​ធ្វើ​សកម្មភាព​ហើយ ជនដៃដល់​បាន រត់គេចខ្លួន​បាត់​។ សមត្ថកិច្ច​បាន​អះអាង​ថា ជា​ករណី​ប្លន់ ហើយ​សម្លាប់​ដោយ​មាន​រៀប​គម្រោង​ទុក​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×