Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រួមរក្ស​រួច ច្របាច់​ក​សម្លាប់​ចោល ដោយសារ​ខឹង​សង្សារ​មិន​យក​កូន​ចេញ ខុស​ប្រពៃណី​ខ្មែរ​អ៊ីស្លាម​

spot_img

​ខេត្ត​ត្បូងឃ្មុំ ៖ នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឃាត់ខ្លួន​ឃាតករ​ពីរ​នាក់​បងប្អូន​បង្កើត ក្នុង​ករណី​សំណុំរឿង​ឃាតកម្ម​រំលោភ​សម្លាប់​ស្រី្ត​ខ្មែរ​អ៊ិ​ស្លាម មាន​ផ្ទៃពោះ​៣​ខែ​ក្នុង​ចម្ការ​ពោត ដោយសារ​ខឹង​សង្សារ មិន​យក​កូន​ចេញ ។ ជនសង្ស័យ​ទាំង​ពីរ​នាក់​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​ផង​ដែរ​។​

​ឃាតករ​ទាំង​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃ ទី​២ ឧសភា ឆ្នាំ​២០១៨ ។ ក្នុងដំណាក់កាល​នគរ​បាល ជនសង្ស័យ បាន​សារភាព​ថា ដោយសារ​ខឹង​នារី​រងគ្រោះ មិន​ព្រម​យក​កូន​ចេញ ហើយ​ខ្លាច​បែប​ការណ៍ ក៏​រួម​ដៃ​ជាមួយ​បងស្រី​របស់​ខ្លួន ហៅ​ជនរងគ្រោះ​ទៅ​ចំការពោត រួមរក្ស​រួច​រឹត​ក​សម្លាប់​តែម្តង ដើម្បី​បំបិត​ភស្តុតាង​។​

​សមត្ថកិច្ច​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា ជនសង្ស័យ​មាន ១-​ឈ្មោះ សុះ ស្មី​ន ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជា​ខ្មែរ​អ៊ិស្លាម ២-​ឈ្មោះ សុះ ហា​រើស ហៅ​ទីន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។ ទាំង​ពីរ​នាក់​ត្រូវជា​បងប្អូន​បង្កើត រស់នៅ​ភូមិ​ព្រែក​តូច ឃុំ​ជី​រោទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ។ ចំណែក​ស្ត្រី​រងគ្រោះ​មាន ឈ្មោះ ទីន ហៃ​សាក់ អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ព្រែក​តូច ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ មាន​ផ្ទៃពោះ​៣​ខែ ជា​ជនជាតិ​ខ្មែរ​អ៊ិស្លាម ។ ស្ត្រី​មាន​ផ្ទៃពោះ​៣​ខែ ត្រូវបាន​ប្រទះឃើញ​ស្លាប់ នៅក្នុង​ចម្ការពោត​មួយកន្លែង ជាប់​មាត់​ទន្លេ​មេគង្គ នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​អ្នកស្លាប់ នៅ​យប់​ថ្ងៃទី​៣០ មេសា ២០១៨​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ សុះ ហា​រើស ហៅ​ទីន បាន​សារភាព​ថា ខ្លួន នឹង​ស្ត្រី​រងគ្រោះ ឈ្មោះ ទីន ហៃ​សាក់ បាន​ស្រឡាញ់គ្នា​លួចលាក់​ជា​យូរ​ខែ​មក​ហើយ រហូត​នាង​មាន​ផ្ទៃពោះ​៣​ខែ​ទៀត​ផង ។ ដោយសារ​នាង​មាន​ផ្ទៃពោះ​ខុស​ទំនៀម ទម្លាប់​ប្រពៃណី​ខ្មែរ​អ៊ិស្លាម ខ្លួន​នឹង​បងស្រី ក៏​អង្វរ​នាង​ឲ្យ​យក​កូន​ចេញ តែ​នាង​មិន​ព្រម​។ ដោយសារ​អង្វរ​នាង ច្រើនលើក នៅ​តែ​នាង​មិន​ព្រម ទើប​បង​ស្រី​និង​ខ្លួន មាន​ផែនការ​សម្លាប់​នាង​ចោល​។ លុះ​មកដល់​យប់​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ ២០១៨ បងស្រី​របស់​ខ្លួន​បាន​ទៅ​ល្បួងលួងលោម​នាង​ឲ្យទៅ​អូសម​ង​ជាមួយ​។ លុះ​ពេល​នាង​ចាកចេញ​ពី​ផ្ទះ បាន​បន្តិច បងស្រី បាន​ប្រាប់ ឲ្យ​នាង ទៅ​ជួប​ខ្លួន ក្នុង​ចម្ការពោត ហើយ​ពេល​ទៅដល់ ខ្លួន​ចាប់​អូស​ដៃ ឲ្យ​អង្គុយ​ជជែក​គ្នា​បាន​បន្តិច ក៏​នាំគ្នា​រួមរក្ស​បានសម្រេច​ម្តង​។ បន្ទាប់មក​ខ្លួន​បាន​ប្រាប់ ឲ្យ​នាង​ត្រូវ​យក​កូន​ចេញ តែ​នាង​នៅតែ​ប្រកែក​ដដែល ធ្វើឲ្យ​ខ្លួន​ខឹង​ក៏​ច្របាច់​និង​មួល​ក​សម្លាប់​ចោល ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×