Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គម្រោង​សាងសង់​ជញ្ជាំង​បេតុង​ប្រឡាយ​ស្ទឹងមានជ័យ ចាប់​ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ដល់​ទ្វារ​ទឹក​ប្រឡាយ​ដើម​ស្លែង​

spot_img

​ភ្នំពេញ​ ៖​ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ចុះ​ពិនិត្យ​ដំណើរការ​គម្រោង​សាងសង់​ជញ្ជាំង​បេតុង​ប្រឡាយ​ស្ទឹងមានជ័យ ចាប់​ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ដល់​ទ្វារ​ទឹក​ប្រឡាយ​ដើម​ស្លែង​ផ្លូវ​លេខ​៣៧១ និង​ពិនិត្យ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​ភូមិសាស្ត្រ​តំបន់​សឡា​, ភូមិសាស្ត្រ​តំបន់​ទីលាន​សំរាម​ស្ទឹងមានជ័យ ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ។​

​គួរបញ្ជាក់​ថា​៖ ប្រឡាយ​ស្ទឹងមានជ័យ​មាន មាន​សារសំខាន់​ណាស់ ក្នុងការ​រំដោះ​ទឹកជំនន់​ទឹកភ្លៀង ចេញពី​តំបន់​ព្រលាន​យន្តហោះ​ផ្នែក​ខាងត្បូង និង​ខាងកើត ផ្លូវ​២០០៤ ផ្លូវ​២០០២ និង​តំបន់​ប្រមូល​ទឹក​នៅ​ស្ទឹងមានជ័យ ដោយ​បង្ហូរ​ទំលាក់​ទៅ​តាម​ប្រឡាយ​មេ​ស្ទឹងមានជ័យ ឆ្ពោះ​ទៅ​ស្ថានីយ៍​បូមទឹក​បឹងទំពុន​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×