Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​អង្គរ បុក​ម៉ូតូ ស្លាប់​ម្នាក់​នៅ​ស្រុក​មង្គល​បូរី​

spot_img

​បន្ទាយមានជ័យ ​៖ ​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​អង្គ បើក​ម៉ូតូ​មួយគ្រឿង បណ្តាលឲ្យ​ស្លាប់​ម្នាក់​នៅនឹងកន្លែង នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​អូរ​ស្ងួត ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី​។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា រថយន្ត​បង្ក​ខ្នាត​ធំ​ប្រភេទ​យី​ឌុប ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2383 ពណ៌​ក្រហម របស់​ក្រុមហ៊ុន​ស្រា​បៀរ​អង្គរ ។ ជនរងគ្រោះ​ឈ្មោះ សាយ សិរី​រិទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​រ៉ា​ចំការចេក ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី​។​
នៅ​ពេល​គ្រោះថ្នាក់​ចរាចរ កើតឡើង គឺ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លិក ពណ៌​ស ផលិត​ឆ្នាំ​២០១៦ ដែល​ពាក់​ស្លាក់​លេខ បន្ទាយមានជ័យ 1M-8724 ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​បាន​ឡើង​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​ខាង​បាន​ទៅបុក​ជាមួយនឹង​រថយន្ត​ធុន​ធំ​របស់​ក្រុមហ៊ុន​ស្រា​បៀរ​អង្គរ ដែល​មក​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្តាល​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ហើយ​ម៉ូតូ​បណ្តាល​ខ្ទេច​រួច​ផ្នែក​ខាង​មុខ​ហើយ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់។​

​ក្រោយ​ពេល​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ឃើញ​មន្ត្រី​នគរបាល​ចរាចរណ៍ជើងគោ​កស្រុក​មង្គលបូរី​បាន​ចុះមកពិនិត្យ​ភ្លាមៗ​ហើយ​វាស់វែង​បានឲ្យដឹងថា​មូលហេតុ​ដែល​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង​បណ្តាលឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​និង​ខ្ទេច​ម៉ូតូ​មួយ​គ្រឿង​បណ្តាលមកពី​ជនរងគ្រោះ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​វ៉ា​ជែង​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​និង​មើល​ខាងមុខ​បណ្តាល​ទៅ​បុក​រថយន្ត​ធុន​ធំ​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បណ្តាល​ស្លាប់​ភ្លាមៗ​។ រថយន្ត​និង​ម៉ូតូ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី​ដើម្បី​អនុវត្តន៍​តាម​ច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×