Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន រថយន្ត​ហាយ​ឡែន​ឌ័​រ បុក​ម៉ូតូ​C125 ដែល​បត់​ឆ្លងផ្លូវ បណ្តាលឲ្យ​ស្លាប់​ម្នាក់​

spot_img

​កណ្តាល​ ៖ នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាច​ររ​ដ៏​រន្ធត់​រវាង​រថយន្ត​ហាយ​ឡែន​ឌ័​រ បុក​ជាមួយ​ម៉ូតូ​C125 បណ្តាលឲ្យ​ស្លាប់​ម្នាក់ ។ កើតហេតុ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩ នៅ​ចំណុច​ផ្លូវ​លេខ​២១A ស្ថិតក្នុង​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល ។​

​ជនរងគ្រោះ មានឈ្មោះ នី រតនៈ ហៅ​ទែក ភេទ​ប្រុស អាយុ​២២​ឆ្នាំ មិន​ពាក់មួក​ការពារ មុខរបរ​កម្មករ​នៅ​ដេប៉ូ​ខ្សាច់ ស្នាក់នៅ​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល និង​មាន​ទីលំនៅ​ភូមិ​ទួល ឃុំ​ធា​យ ស្រុក​បាធាយ ខេត្ត​កំពង់ចាម បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1AW-6049 ធ្វើដំណើរ​ក្នុងទិសដៅ ពី​លិច មក​កើត លុះ​ពេល​មកដល់​ចំណុចកើតហេតុ​អ្នកបើក​ម៉ូតូ​ខាងលើ បាន​បត់​ឆ្វេង​ឆ្លងថ្នល់ ពី​ត្បូង​មក​ជើង កាត់​ពីមុខ​រថយន្ត​ម៉ាក ហាយ​ឡែន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ​2Q-6222 ដែល​កំពុង​បើក​បរ​បញ្ច្រាស់ទិស​គ្នា​ពី​កើត​មក​លិច គេច​មិន​ទាន់ ក៏​បុក​បណ្ដាល​អោយ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្ដង ។ អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​បាត់​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ចរាចរណ៍ បាន​ធ្វើការ​វាស់វែង និង​ដកហូត​វត្ថុតាង ទាំងពីរ យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំ​រឿ​ទៅតាម​នីតិវិធី​នៃ​ច្បាប់ ចំណែក​សាកសព​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

​នគរបាល​មូលដ្ឋាន​បាន​សន្និដ្ឋាន​ថ ករណីនេះ បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ បើក​ធ្វេសប្រហែស បត់​ឆ្វេង​ឆ្លងផ្លូវ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន រីឯ​អ្នកបើកបរ​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាច​ររហូត​បង្ក​ឲ្យ​មនុស្ស​ស្លាប់ ៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×