Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្យុះ​ធូលី​នៅ​ឥណ្ឌា សម្លាប់​មនុស្ស​ជាង ១០០​នាក់​

spot_img

​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ១០៩​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​ជា​ច្រើន​នាក់​ទៀត​រងរបួស បន្ទាប់​ពី​ព្យុះ​ធូលី​បាន​វាយប្រហារ រដ្ឋ Uttar Pradesh និង​រដ្ឋ Rajasthan ភាគ​ខាងជើង​ប្រទេស ឥណ្ឌា​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ថ្ងៃ​សុក្រ​នេះ​។​

​ក្រៅពី​ផ្តាច់​ជីវិត​មនុស្ស​ដ៏​ច្រើន ព្យុះ​កំណាច​នៅ​ថ្ងៃ​ពុធ​នោះ ក៏​បាន​ធ្វើឲ្យ​ដាច់​អគ្គសនី បំផ្លាញ​ដើមឈើ​​ផ្ទះសម្បែង និង​សត្វ​គោ​ក្របី​ជាច្រើន​ផងដែរ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ភាគច្រើន គឺ​កំពុង​លង់លក់​ក្នុង​ដំណេក នៅពេល​ផ្ទះ​របស់​ពួក​គេ​បាក​រលំ ដោយសារ​អំណាច​នៃ​ព្យុះ​ធូលី ដែល​អម​មក​ជាមួយ​រន្ទះបាញ់​។​

​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងអស់ មាន​ចំនួន ៧៣​នាក់​ បាន​ស្លាប់​នៅក្នុង​រដ្ឋ Uttar Pradesh ដែល​ពាក់កណ្តាល​នៃ​ជនរងគ្រោះ​ស្លាប់នៅ​ក្នុង​​ស្រុក Agra ដែល​ជា​កន្លែង​របស់​វិមាន Taj Mahal​។​

​សូមបញ្ជាក់​ថា ព្យុះ​ធូលី​តែងតែ​កើតមាន​ជា​ញឹកញាប់​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ក្នុង​កំឡុង​រដូវ​​ក្តៅ ប៉ុន្តែ​ការបាត់បង់​ជីវិត​មនុស្ស​ចំនួន​ដ៏​ច្រើន​បែប​នេះ​ពិតជា​រឿង​ដ៏​មិន​ធម្មតា​៕ សុភ័ក្ត្រ

spot_img
×