Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនាំគ្នាឡើងទៅសាលាស្រុកកណ្ដាលស្ទឹងជាថ្មី

spot_img

កណ្តាល ៖ អាជ្ញាធរស្រុកកណ្ដាលស្ទឹង បានកោះហៅតំណាងប្រជាពលរដ្ឋ ៧រូប ឲ្យចូលខ្លួនទៅសាលាស្រុក ធ្វើការស្វែងរក ដំណោះស្រាយ បញ្ហាដីធ្លី របស់ពួកគេ ដែលកំពុងកើតមានបញ្ហា ជាមួយក្រុមហ៊ុនឯកជន។ តំណាង​ពលរដ្ឋ ​ឲ្យ​ដឹង​ថា ដី​ដែល​មាន​បញ្ហា​នោះ គឺ​ក្រុមហ៊ុន​ទិញ​ ដើម្បី​យក​ទៅ​អភិវឌ្ឍន៍​ធ្វើ​ព្រលាន​យន្តហោះ ប៉ុន្តែ​មិន​ដឹង​ថា ​នឹង​ដំណើរ​នៅ​ពេល​ណា​នោះ​ទេ។

នេះបើតាមលោក ថេង សាវឿន ប្រធាន​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា បានថ្លែងក្នុងផេកហ្វេសប៊ុកថា នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ តាមសេចក្ដីរាយករណ៍ថា មានប្រជាពលរដ្ឋសរុបប្រមាណ ជាង ៥០០ នាក់នៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល បាននាំគ្នាឡើងទៅសាលាស្រុកកណ្ដាលស្ទឹងជាថ្មី ដើម្បីស្វែងរក ដំណោះស្រាយបញ្ហាដីធ្លីរបស់ពួកគេដែលកំពុងកើតមាន ជាមួយក្រុមហ៊ុនឯកជន និងគាំទ្រដល់តំណាងប្រជាពលរដ្ឋ ៧រូបដែលត្រូវបានសាលាស្រុកធ្វើការកោះអញ្ជើញ ពិភាក្សាការទាមទា​រ​ដីធ្លីរបស់ប្រជាពលរដ្ឋនៅឃុំអំពៅព្រៃនេះផងដែរ។

តំណាង​ពលរដ្ឋ​នៅ​ឃុំ​អំពៅព្រៃ លោក ភោគ ផាន់នី បានឲ្យដឹងថា ករណី​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កណ្ដាល នាពេលកន្លងមក ពលរដ្ឋ​ធ្លាប់នាំគ្នា​តវ៉ា​នៅមុខ​សាលាស្រុក​កណ្ដាលស្ទឹង ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ករណី​ក្រុមហ៊ុន​បោះ​បង្គោល​លើ​ដី​សហគមន៍​របស់​ពួកគាត់។ ពលរដ្ឋ​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា ឃុបឃិត​គ្នា​ជាមួយ​ជនខិលខូច​លក់​ដី​សាធារណៈ​របស់​សហគមន៍​ដើម្បី​បំពេញ​ប្រយោជន៍​ផ្ទាល់ខ្លួន។ សហគមន៍​ដីធ្លី​នៅ​ស្រុក​កណ្ដាលស្ទឹង ​លើកឡើង​ថា ផ្ទៃដី​ដែល​មាន​ទំនាស់​ប្រមាណ​៤០០​ហិកតា នៅ​ឃុំ​អំពៅ​ព្រៃ គឺជា​ដី​សាធារណៈ​សម្រាប់​ប្រើប្រាស់​រួមគ្នា​របស់​ពលរដ្ឋ​ជាង ២​ពាន់​គ្រួសារ​នៅ​ឃុំ​មួយ​នេះ ហើយ​អាជ្ញាធរ​បាន​យក​ដី​នេះ​ទៅ​លក់​ដោយ​ស្ងៀមស្ងាត់។

លោក​បន្ថែម​ទៀត​ថា ​មាន​ក្រុមហ៊ុន​ចំនួន​៥ ពាក់ព័ន្ធនឹងករណីទំនាស់ដីធ្លីនេះ ប៉ុន្តែ​មិន​ស្គាល់​ឈ្មោះ​ទាំងអស់​ទេ គឺ​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ ប៊ូ ស្រី ហើយ​បាន​បោះ​បង្គោល​វាទី​លើ​ដី​រួម​របស់​ពលរដ្ឋ​នៅ​ឃុំ​អំពៅព្រៃ ដោយ​ពុំបាន​ប្រាប់​ពួកគាត់​ឲ្យ​បាន​ដឹង​នោះ​ទេ៕ ដោយ ៖ បញ្ញាស័ក្តិ

   

spot_img
×