Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា​ ២០១៨ ​ខាង​មុខ​នេះ គឺ​សំខាន់​ខ្លាំង​ណាស់

spot_img

ភ្នំពេញ ៖ សម្តេចតេជោ បានបញ្ជាក់ថា បើតាមដំណឹងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺមានគណបក្ស៣ហើយ ដែលបានចុះបញ្ជីរួចរាល់ ក្នុងការចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះគឺ​១.គណបក្ស​ប្រជាជនកម្ពុជា ២.គណបក្សសញ្ជាតិកម្ពុជា និង ៣.គណបក្សយុវជនកម្ពុជា។ ការចុះឈ្មោះគឺចំណាយពេលខ្លី។

បើតាមផេកហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ទន្ទឹមនឹងនោះ គឺមានគណបក្ស៦ទៀត ដែលបានបញ្ជាក់ពីជំហរ ចុះបញ្ជីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ដោយបានរៀបចំប្រាក់កក់១៥លានរៀល នៅរតនាគាជាតិនៃកម្ពុជា។ សរុបទាំងអស់មានគណបក្សនយោបាយចំនួន២១ កំពុងបំពេញបែបបទ។

ការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះ គឺសំខាន់ខ្លាំងណាស់។ មាត្រា៣៤ នៃ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែល​​ជា​ច្បាប់កំពូលរបស់កម្ពុជា គឺបញ្ជាក់ច្បាស់អំពីសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរទាំង២ភេទ គឺមានសិទ្ធិបោះឆ្នោត និងមាន​សិទ្ធិ​ឈរឈ្មោះបោះឆ្នោតនៅក្នុងរបបដឹកនាំប្រជាធិបតេយ្យសេរីពហុបក្ស។ ការឃោសនាមិនឲ្យពលរដ្ឋទៅបោះឆ្នោត គឺរំលោភ​ច្បាប់ប្រទេស ដែលបានចែងច្បាស់នៅក្នុងមាត្រា១៤២ នៃច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្ត។

សម្តេចតេជោ បានលើកឡើងថា “ខ្ញុំសូមអរគុណប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់ដែលដែលបានចូលរួមជួយកសាងកម្ពុជា និងជួយរៀបចំ ព្រមទាំងផ្តល់នូវជំនួយទាំងថវិកា និងបច្ចេកទេសដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា ដូចជាប្រទេសជប៉ុន ប្រទេសចិន និងកិច្ចសហការជាមួយប្រទេសរុស្សីជាដើម។ ជាមួយគ្នានេះដែរ ខ្ញុំសូមអរគុណដល់ (គ.ជ.ប) ដែលជាស្ថាប័នច្បាប់ និងបច្ចេកទេសរបស់កម្ពុជា ដែលមានសមត្ថភាព​ ក្នុងការរៀបចំការបោះឆ្នោត នៅកម្ពុជាទទួលបានជោគជ័យ៥លើក រួចមកហើយ ចាប់តាំងពីឆ្នាំ ១៩៩៨។ អរគុណបងប្អូនជនរួមជាតិ ដែលមានជំនឿទុកចិត្ត លើការដឹកនាំរបស់ខ្ញុំ ហើយតែងតែបោះឆ្នោត ឲ្យ​គណបក្ស​ប្រជាជន គ្រប់អាណត្តិ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ យើងឲ្យកាន់តែរីកចម្រើន។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា”៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×