Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខាកាកបាតក្រហមកម្ពុជាខេត្តព្រះសីហនុ ប្រមូលថវិកាបានជាង ៧០ម៉ឺនដុល្លារអាមេរិក

spot_img

ខេត្តព្រះសីហនុ៖ នាឱកាសប្រារព្ធពិធីអបអរសាទរទិវាកាកបាទក្រហមពិភពលោក លើកទី១៥៥ ឆ្នាំ២០១៨ និងជាលើកទី៣ ដែល ឯកឧត្តម យន្ត មីន បានមកកាន់តំណែងជា អភិបាលខេត្តព្រះសីហនុផងនោះ។សម្រាប់ឆ្នាំ២០១៨នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ប្រមូលបានថវិកាឧត្ថមពីសប្បុរសជន បានចំនួនជាង ៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ( ៧២០, ៧៤៣ ) ។


នាឱកាសនោះ ឯកឧត្តម យន្ត មីន ក្នុងនាមអភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានថ្លែងការអរគុណ ចំពោះទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ាអស់លោក និងលោកជំទាវ ព្រមទាំងសប្បុរសជន នៅតាមបណ្តាក្រុមហ៊ុនជាតិ អន្តរជាតិទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ រស់ក្នុងខេត្តព្រះសីហនុទាំងមូល ដែលបានចូលរួមឧត្ថម្ភថវិកា ដ៏ច្រើនលើសលប់ជូនដល់សាខាកាកបាតក្រហមកម្ពុជា ខេត្តព្រះសីហនុក្នុងពេលនេះ៕ ដែន សីមា

spot_img
×