Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បរិវេណ​ទីលាន​ចាក់សំរាម​ស្ទឹងមានជ័យ នឹង​ត្រូវ​កែប្រែ​បន្ថែម​លើ ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹក លូ និង​ផ្លូវថ្នល់​

spot_img

​​ភ្នំពេញ ​៖ បរិវេណ​ទីតាំង ចាក់​សំរាម ដំបូង​គេ​បង្អស់ ក្នុង​រាជធានី​ភ្នំពេញ ស្ថិតនៅក្នុង សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ដែល​ពីមុន​ពុំមាន ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​នោះ នឹង​ត្រូវ​កែប្រែ​បន្ថែម ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹក លូ និង​ផ្លូវថ្នល់ ដើម្បី​បំពេញ តម្រូវការ នៃ​កំណើន​ប្រជាពលរដ្ឋ ដែល​ចូលមក​រស់នៅ ក្នុង​រាជធានី​ភ្នំពេញ ។​

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ថ្លែង​បែបនេះ​កាលពី​រសៀល​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស ដឹកនាំ​ក្រុម​ការងារ ចុះ​ធ្វើ​ការពិនិត្យ និង​តាមដាន​សកម្មភាព ក៏ដូចជា​សម្ធទិ​ផល ដែល​កំពុង​សម្រេចបាន ក្នុង​ជំ​ហ៊ាន​ទី​១ នៃ​ការដ្ឋាន​កសាង​ប្រឡាយ ស្ទឹងមានជ័យ ការដើរ​ពិនិត្យ​​ទ្វារ ទឹក ប្រឡាយ​ដើម ស្លែង​ផ្លូវ លេខ ៣៧១ និង​ពិនិត្យ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​ភូមិសាស្ត្រ​តំបន់​សឡា​, ភូមិសាស្ត្រ​តំបន់​ទីលាន​សំរាម​ស្ទឹងមានជ័យ ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ការលិចលង់​កន្លងមក​។​

ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន​ផ្លូវថ្នល់ ប្រព័ន្ធ​លូ និង​ប្រឡាយទឹក នៅក្នុង​ទីតាំង ទីលាន​ចាក់សំរាម​ចាស់ របស់​រាជធានី​ភ្នំពេញ គឺ​ដើម្បី​បំពេញ នូវ​តម្រូវការ​បន្ថែម នៃ​ការរីកចម្រើន និង​ការកើនឡើង នូវ​កំណើន​ប្រជាជន ដែល​កំពុង​រស់នៅ ក្នុង​ទីក្រុង​ភ្នំពេញ ។​

 

លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា កន្លែង​ដែល​យើង​ឆ្លងកាត់ គំនរ​សម្រាម​មុននេះ ជា​ប៉ុស្តិ៍​វិទ្យុ ហើយ​ជា​ទីតាំង ចាក់សម្រាម​ទី​១ (​ទីលាន​ចាក់សំរាម​ចាស់​) របស់​រាជធានី​ភ្នំពេញ ហើយ​ទីតាំង​នេះ មិន​អោយ​ប្រជាជន​រស់នៅ​ទេ តែ​ឥឡូវនេះ​ប្រជាជន​រស់​ច្រើន​ហើយ ហើយ​យើង​បាន​ឃើញ​ហើយ គឺ​លូ​វា​តូច តែ​ប៉ុន្មាន​តឹក​ទេ ដូច្នេះ​យើង​ត្រូវ​ជីក​ដាក់លូ យើង​មាន​គម្រោង ធ្វើ​ផ្លូវ​នៅ​ឆ្នាំ​បន្ទាប់​ទៀត តែ​ឆ្នាំនេះ​យើង​ដោះ បញ្ហា​លូ​អោយ​គាត់​សិន ដើម្បី​រំដោះ​ទឹក ដាក់លូ​ហើយ បាន​យើង​ធ្វើ​ថ្នល់ ។ យើង​បាន​ពិនិត្យមើល មាន​លូ​ប្រាំ​ខ្សែ ដែល​យើង​ត្រូវ​ធ្វើ​ជូន​គាត់ និង​មាន​ប្រឡាយ​ពីរ​ខ្សែ​ដែល​ត្រូវ​កាយ​រំដោះ​ទឹក ។ ក្នុងនោះ​ប្រឡាយ​ស្ទឹងមានជ័យ ត​ទៅ​ប្រឡាយ​បារាំង ឡើង​ទៅ​ដល់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ជា​ប្រឡាយ​មួយ ដែល​អាច​រំដោះ​ទឹក ចាប់ពី​ចំណុច ក្រោយ​សាលាក្តី​ខ្មែរក្រហម​ផង​ដែរ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×