Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​៖ អ្នកកាសែត​ស្រុក​ខ្មែរ​ក្នុង ១០០០​នាក់ មាន​មិន​ដល់ ១០០​នាក់​ផង ដែល​សរសេរ​អត្ថបទ​រាល់ថ្ងៃ​

spot_img

​​ភ្នំពេញ​៖ ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​សាកលលោក លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា សព្វថ្ងៃនេះ​មាន​អ្នកកាសែត​ស្រុក​ខ្មែរ​ក្នុង​ចំណោម ១.០០០​នាក់ ហើយ​មាន​តែ​អ្នកកាសែត​មិន​ដល់ ១០០​នាក់​ផង ដែល​អាច​ធ្វើជា​អ្នកកាសែត​មែនទែន និង​សរសេរ​អត្ថបទ​ជា​រៀងរាល់ថ្ងៃ​។​

​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា នៅ​ភ្នំពេញ​មាន​អ្នកកាសែត​ច្រើន ប៉ុន្តែ​នៅ​ខេត្ត​រតនគិរី​ដែល​ជា​ខេត្ត​តូច​មួយ​សោះ មាន​អ្នកកាសែត​រហូតដល់​ជាង ៣០០​អង្គភាព ហើយ​គិត​មើល ក្នុង​មួយ​ថ្ងៃ​សរសេរ​អត្ថបទ​បាន​ប៉ុន្មាន​។ លោក​បញ្ជាក់ថា “​ខេត្ត​តូច​មួយ​មាន​អ្នកកាសែត​រហូតដល់​ជាង ៣០០​អង្គភាព តែ​អត់​ដែល​ចេញ​អត្ថបទ​មួយ​ទេ​”​។​

​លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា អគ្គ​នាយ ឬ​ចាងហ្វាង​កាសែត​មួយចំនួន ក្នុង​ស្រុក​ខ្មែរ មាន​អ្នកខ្លះ មិន​ចេះ​សរសេរ​អក្ស​ខ្មែរ អត់​ត្រូវ​ផង ហើយ​យើង មិន​អាច​យក​អ្នកកាសែត​កម្ពុជា ទៅ​ប្រៀបធៀប ជាមួយ​អ្នកកាសែត​នៅ​អឺរ៉ុប និង​តំបន់​ណាមួយ​ទៀត​បាន​ទេ ព្រោះ​ប្រទេស​នី​មួយៗ វា​ខុស​គ្នា ទាំង​ការជ្រើសរើស អ្នកកាសែត របៀបរបប​ធ្វើការ និង​ច្បាប់​។​

​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា កាលពី​ឆ្នាំ​២០​ឆ្នាំ​មុខ​យើង​ធ្លាប់បាន​និយាយ​ពី​លក្ខន្តិកៈ ដើម្បី​ជ្រើសរើស​អគ្គនាយក ឬ​ចាងហ្វាង គឺ​អ្នក​នោះ ត្រូវ​ជាប់​វិទ្យាល័យ មហាវិទ្យាល័យ ឬ​សរសេរ​អក្ស​ខ្មែរ ច្បាស់លាស់ តែ​ពេល​នោះ មាន​អ្នកជំទាស់​។ “​ពេលនោះ ចាងហ្វាង​កាសែត មិន​ចាំបាច់​មាន​សញ្ញាបត្រ ឬ​ឆ្លងកាត់​សាលា​ទេ និង​មិន​បាច់​មាន​អ្វី​ទាំងអស់ ហើយ​សព្វថ្ងៃនេះ សកម្មភាព​របស់​ចាងហ្វាង​កាសែត នៅ​ស្រុក​ខ្មែរ មាន​អ្នកខ្លះ​មិន​សរសេរ​អក្ស​ខ្មែរ​មិនត្រូវ​ផង ” លោក​រដ្ឋមន្ត្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា អ្នកកាសែត​ដែល​មាន​រឿងរ៉ាវ មិន​ដែល​មាន​អ្នកកាសែត​ធំ ដែល​ចេញផ្សាយ​រាលថ្ងៃ​ទេ​។ តិចតួច​ណាស់ ហើយ​អ្នកកាសែត ដែល​ជួប​បញ្ហា សួរថា ពួក​គាត់​ធ្លាប់​សរសេរ​អត្ថបទ​ទេ ប៉ុន្តែ​ពេល​មានរឿង យើង​នាំគ្នា​កាន់ជើង​ភ្លាម​។​

​ក្លឹប​អ្នកកាសែត​កម្ពុជា បានប្រកាសថា ដោយ​មាន​កិច្ចសហការ​ពី​អង្គការ យូណេស្កូ​ប្រចាំ​កម្ពុជា អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា ស្ថានទូត​ប្រទេស​ស៊ុយអែត​ប្រចាំ​កម្ពុជា និង​ដៃគូ​សារព័ត៌មាន​ដទៃទៀត ក្លឹប​អ្នកកាសែត​កម្ពុជា នៅ​ថ្ងៃ​៣ ខែ​ឧសភា បាន​រៀបចំ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ សេរីភាព​សារព័ត៌មាន សិទ្ធិ​ទទួល​ព័ត៌មាន និង​ការបោះឆ្នោត ដែល​មាន​ការចូលរួម​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោកស្រី Anne Lemaistre តំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា លោកស្រី Maria Sargren ឯកអគ្គរដ្ឋទូត​ស៊ុយអែត ប្រចាំ​កម្ពុជា និង​លោក ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា និង​អ្នក​សារព័ត៌ មន្ត្រី​សារព័ត៌ និង​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង​១០០​នាក់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×