Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ប្រមូលថវិកាបានជាង ៧០ម៉ឺនដុល្លារអាមេរិក

spot_img

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ និងសាខាកាកបាទក្រហមកម្ពុជាខេត្តនេះ បានប្រារព្វទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៥ ឆ្នាំ២០១៨ ដោយប្រមូលថវិកាពីសប្បុរសជន បានចំនួន ៧២១,២៤៣ដុល្លារសហរដ្ឋអាមេរិក ដើម្បីបន្តទ្រទ្រង់ចោលនា  របស់កាកបាទក្រហមកម្ពុជា ឲ្យមានដំណើរបានរលូនថែមទៀត។


ពិធីអបអរសាទរខួបលើកទី១៥៥ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨ ដែលបានរៀបចំពេលនេះ
ក្រោមប្រធានបទ “កាកបាតក្រហមកម្ពុជា មានគ្រប់
ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល”។
ប្រធានបទខាងលើនេះ គឺជាខ្លឹមសារ ដែលសមាគមជាតិទាំង ១៩០ ដែលជាសមាជិក បានកំណត់យក ក្នុង
គោលបំណង ពង្រឹងបណ្ដាញ ជាសាកល របស់ចល
នាកាកបាទក្រហមកម្ពុជា ក៏ដូចជាកាកបាទក្រហមពិភពលោក។ ជាងនេះទៀត ក៏បង្ហាញពីការរួមចំណែក របស់អ្នកស្ម័គ្រចិត្ត
ចំនួន ១៧លាននាក់ ដែលកំពុងធ្វើសកម្មភាពផ្តល់
សេវាមនុស្សធ៌ម និងជួយដល់មនុស្សជាតិគ្រប់រូប
ក្នុងតំបន់ ដែលកំពុងមានជម្លោះ ប្រដាប់អាវុធ និងជួយដល់ជនរងគ្រោះទាំងឡាយ ដោយគ្រោះមហន្តរាយធម្មជាតិ គ្រោះមហន្តរាយ ដោយកត្តាមនុស្ស និងឧបទ្ទវហេតុផ្សេងៗ។

ងាកមកខេត្តព្រះសីហនុឯណោះវិញ ៨ឧសភា ឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានរៀបចំធ្វើពិធីជួបជុំមហាជន ដ៏ធំមួយ នាវេទិកាបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសុក្រ ទី៤ ខែឧសភា ឆ្នាំ២០១៨ ។
នាឱកាសនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានប្រមូលថវិកាសប្បុរសធ៌ម សម្រាប់ទ្រទ្រង់ដល់ចលនាកាកបាតក្រហមកម្ពុជា បាន
ចំនួនជាង ៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក (៧២១,២៤៣)។

អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីនេះ មាន ឯកឧត្តមនាយឧត្តមសេនីីយ៍ ប៉ុល សារឿន និងលោកជំទាវ។ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ។ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ព្រមទាំងមាន វត្តមាន មន្ត្រីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សច្រើនកុះករ បានមកចូលរួម។

នៅក្នុងរបាយការណ៍ ក៏ដូចជាប្រសាសន៍សំណេះសំណាល របស់គណៈអធិបតី បានបង្ហាញថា កាលពីឆ្នាំ២០១៧ កន្លងទៅនេះ សាខាកាកបាតក្រហមកម្ពុជាខេត្តព្រះសីហនុ សម្រេចបានការងារសំខានៗជាច្រើន ក្នុងចលនាជួយសង្គ្រោះ ប្រជាពលរដ្ឋ ពេលជួបគ្រោះអាសន្នផ្សេងៗ មានដូចជា៖ ប្រជាពលរដ្ឋជួបការខ្វះខាតផ្នែកជីវភាព គ្រោះអគ្គីភ័យ ឬឧប្បវហេតុដោយធម្មជាតិផ្សេងៗជាដើម។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់សប្បុរសជននានា រស់ក្នុងខេត្តព្រះសីហនុទាំងមូល ឲ្យបន្តជួយឧបត្ថម្ភជួយបរិច្ចាគ ធនធានសម្ភារៈបរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកា  ដើម្បីទ្រទ្រង់ដល់សកម្មភាពជួយសង្រ្គោះ ជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដើម្បីឆ្លើយតប ទៅនឹងការអំពាវនាវ និងសកម្មភាពរួម របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ពិសេសជាងនេះ ថ្នាក់ដឹកនាំ សាខាកាកបាតក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានអំពាវនាវឲ្យសប្បុរសជននានា ឲ្យបន្តជួយគាំទ្រដល់ជំនួយ ដល់ចលនាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម យន្ត មីន និង ឯកឧត្តម លូ គឹមឈន់ ដើម្បីមានថវិកាសម្រាប់ទ្រទ្រង់ចលនានេះ ឲ្យមានដំណើរការបានរលូនជារៀងរាល់ឆ្នាំ។

នៅក្នុងពិធីនោះដែរ ថ្នាក់ដឹកនាំ សាខាកាកបាតក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានបង្ហាញពីសកម្មភាពជាច្រើន របស់ចលនាកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ នាពេលកន្លងមក  ដោយមិនប្រកាន់និន្នា
ការ នយោបាយ ឬសាសនានោះទេ។

នាឱកាសនោះដែរ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងការអរគុណ ចំពោះសប្បុរសជននានា រួមមានទាំង ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តំណាងក្រុមហ៊ុន និងអាជីវករ នានា ក៏បានចូលរួមបរិច្ចាក ធនធានដល់ ចលនាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ជាបន្តបន្ទាប់មក ដែលជាការរួមចំណែកដ៏សំខាន់មួយ សម្រាប់ជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះ និងជួបការលំបាក៕ ដែន សីមា

spot_img
×