Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ក្រុង​សៀមរាប បង្ហាញមុខ​ឃាតករ​ ដែល​សម្លាប់​ម្ចាស់​លក់​គ្រឿងបន្លាស់​រថយន្ត​

spot_img

​ភ្នំពេញ ​៖ នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​៤​ខែ​ឧសភា​នេះ បានឲ្យដឹងថា ដោយ​មាន​ការយកចិត្ត​ដាក់​ខ្ពស់ ពី​សំណាក់ លោក​អគ្គស្នងការ​នគ​របាល​ជាតិ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ រួមទាំង ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ប​ច្ចក​វិទ្យា នឹង​ដោយ​មាន​ការដឹកនាំ​បញ្ជារ​ផ្ទាល់ ពី​សំណាក់ លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ករណី​ឃាតកម្ម កាល​ពី​ចន្លោះ​ម៉ោង​២០:៣០​នាទី​ទៅ​ម៉ោង​២១:៣០​នាទី ថ្ងៃទី​២៣​ខែ​មេសា​ឆ្នាំ​២០១៨​កន្លងទៅ លើ​ជនរងគ្រោះ ឈ្មោះ ពិត បារាំង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ លក់​គ្រឿងបន្លាស់​រថយន្ត មាន​ទីលំនៅ​ខាងក្រោយ សណ្ឋាគារ​គោកធ្លក ក្នុងភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ រហូតមកដល់​ថ្ងៃ​ទី​០៣​ខែ​ឧសភា​ឆ្នាំ​២០១៨ នេះ នគរបាល​ខេត្តសៀមរាប បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​បំបែកសំណុំរឿង​ដ៏ ស្មុគស្មាញ នេះ​បាន​ហើយ ដោយ​បាន​ធ្វើការ ឃាត់ខ្លួន​ជនសង្ស័យ និង​អ្នក​ជាប់​ពាក់​ពន្ធ័ បាន​ចំនួន​៣​នាក់​(​ស្រី​១​នាក់​) ដកហូត​វត្ថុតាង​បាន​មួយ​ចំនួន ផងដែរ​។​

​កិច្ច​សហប្រត្តិបត្តការណ៍​នេះ ធ្វើឡើង​ដោយ​មាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ចូលរួម សហការណ៍​ជាមួយ កម្លាំង​នគរបាល​ផែន​សន្តិសុខ និង​កម្លាំង​នគរបាល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។​

​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បាន​បញ្ជាក់​អំពី​ដំណើរ​រឿង​ក្នុង​ពិធី​បង្ហាញមុខ​ឃាតករ​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែ​ឧសភា​ឆ្នាំ​២០១៨ មាន​ដូចតទៅ ៖ ដោយ​ធ្លាប់​មាន​ការទំនាក់ទំនង​គ្នា​ពី​មុន ឈ្មោះ សយ ឡុន ហៅ​ជ្រូក បាន​មក​រក ឈ្មោះ អ៊ុន ប៉ូឡូញ ហៅ រតនា អោយ​ជួយ​រក​ការងារ​អោយ​ខ្លួន​ធ្វើ ក្រោយមក​នៅ​ថ្ងៃ​ទី​២២​ខែ​មេសា​ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​ព្រឹក ឈ្មោះ អ៊ុន ប៉ូឡូញ បាន​នាំ ឈ្មោះ សយ ឡុន មករក​សុំ​ការងារ​ធ្វើ​នៅ​ផ្ទះ​ជនរងគ្រោះ បន្ទាប់មក ឈ្មោះ សយ ឡុន និង​ឈ្មោះ អ៊ុន ប៉ូឡូញ បាននាំគ្នា​ទៅ​ផឹកស៊ី​ក្នុង​ហាង​មួយ នៅ​ខាងក្រោយ​ស្តា​ត​ចាស់ ក្នុង​សង្កាត់​ស្វាយដង្គុំ រហូតដល់​ម៉ោង​២២​យប់ ជនសង្ស័យ​ទាំងពីរ​បាន​នាំគ្នា​ចេញពី​កន្លែង​ផឹកស៊ី ហើយ ធ្វើដំណើរ​ទៅ បន្ទប់​ជួល​របស់ ឈ្មោះ សយ ឡុន ហៅ​ជ្រូក ដែល​មាន​ទីតាំង​ក្នុង​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គុំ អំឡុង​ពេល​នៅ​ក្នុង​បន្ទប់​ជួល អ្នក​ទាំង​ពីរ​បាន​ពិភាក្សាគ្នា អំពី​គម្រោង សម្លាប់​ដើម្បី​យក​ទ្រព្យសម្បត្តិ ពី​ជនរងគ្រោះ ព្រោះ​ដោយសារ​ជនរងគ្រោះ​នៅ​ផ្ទះ​ម្នាក់ឯង​ហើយ​មាន​ទ្រព្យសម្បត្តិ​ច្រើន ដោយ​កិច្ចពិភាក្សា​នេះ​ជនសង្ស័យ​ទាំងពីរ​បាន​ពិភាក្សា​រហូតដល់​ម៉ោង ៤​ព្រឹក​ទៀបភ្លឺ ឆ្លង​ចូល​ថ្ងៃទី​២៣​ខែ​មេសា​ឆ្នាំ​២០១៨ បន្ទាប់​ពី​រៀបចំ​គម្រោង​ច្បាស់លាស់ រួចហើយ ឈ្មោះ អ៊ុន ប៉ូឡូញ ហៅ រតនា ក៏​បាន​ឡើង​ជិះ​ម៉ូតូ​របស់​ខ្លួន​ចេញ​ទៅ​បាត់​ទៅ ។ លុះដល់​វេលា​ម៉ោង​២០​យប់ ឈ្មោះ សយ ឡុន ហៅ​ជ្រូក បាន​អនុវត្តន៍​តាម​គម្រោង ដោយ​ចេញ​មក​រក​ម៉ូតូឌុប​ជិះ នៅ​ចំណុច​ខាង​មុខ​សាលា​អន្តរជាតិ ស្ថិតក្នុង​ភូមិ​សាលាកន្សែង ហើយ​បាន​ខ្ចី​ទូរស័ព្ទ​
​របស់ អ្នករត់​ម៉ូតូឌុប ដើម្បី​ខ​ល​ទៅ​ជនរងគ្រោះ ដោយ​ប្រាប់ថា​គេ​កំពុង​ជិះ​ម៉ូតូឌុប ទៅ​ជួប​ជនរងគ្រោះ​ហើយ ពេល​ទៅ​ដល់​មុខផ្ទះ​ជនរងគ្រោះ ជនសង្ស័យ ឈ្មោះ សយ ឡុន បាន​យក​ទូរស័ព្ទ​អ្នករត់​ម៉ូតូឌុប ខ​ល​ទៅ ជន​រងគ្រោះ​ម្តងទៀត ដោយ​ប្រាប់ថា​រូប​គេ​មក​ដល់​ហើយ ដើម្បី​ឲ្យ​ជនរងគ្រោះ​បើក​ទ្វារ​ឲ្យ​រូបគេ ក្រោយ​និយាយ​ទូរស័ព្ទ​រួច អ្នករត់​ម៉ូតូឌុប​ក៏​បើ​ម៉ូតូ​ចេញ​ទៅ​បាត់ ។ ពេល​ជនរងគ្រោះ​បើកទ្វារ ជនសង្ស័យ ឈ្មោះ សយ ឡុន ក៏​បាន​ចូល​ទៅក្នុង​ផ្ទះ និយាយ​គ្នា​ជាមួយ​ជនរងគ្រោះ បាន​បន្តិច​ជនរងគ្រោះ​ក៏​ដើរ​ឡើង​ទៅលើ​ឡៅតឿ ឆ្លៀត​ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ដើរ​ទៅ​ចង្ក្រាន​បាយ​ផ្នែក​ខាងក្រោយ​ផ្ទះ​ហើយ​យក​កាំបិត​ចុង​ស្រួច កាន់​ក្នុង​ដៃ​លាក់​នៅ​ខាងក្រោយ​ខ្នង ឈរ​នៅក្បែរ​ជណ្តើរ ពេល​ជនរងគ្រោះ​ដើរ​ចុះ​មក​វិញ ហើយ​ដើរ​សំដៅ​មក​និយាយ​ជាមួយ​ខ្លួន ជនសង្ស័យ​ក៏​យក​កាំបិត​ដែល​ខ្លួន​លាក់ទុក​ក្នុង​ដៃ ចាក់​សំដៅ ទៅ​បំពង់ករ​ជនរងគ្រោះ បណ្តាលឲ្យ​ជន​រងគ្រោះ​ដួល​ប្រកាច់​ស្លាប់​ភ្លាមៗ ។ ហើយ​ជនសង្ស័យ​ក៏​ដើរ​ឡើង​តាម​កាំជណ្តើរ​ទៅ​ខាង​ល់​ឡៅតឿ ចូល​ក្នុង​បន្ទប់ដេក របស់​ជនរងគ្រោះ ដើម្បី​ប្រមូល យក​ទ្រព្យសម្បត្តិ របស់​ជនរងគ្រោះ រួមមាន​: ខ្សែក​មាស​មាន​បណ្តោង​យុត្ត​ការ ទម្ងន់​បី​តម្លឹង​ពីរ​ជី ចិញ្ចៀនពេជ្រ​មួយ​វង់ ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង (​ម៉ាក​IPhone 7Plus ពណ៌​ខ្មៅ​+​ម៉ាក​Samsung Note8 ពណ៌​ខ្មៅ ) IPad ចំនួន​១​គ្រឿង ប្រអប់​ផ្ទុក​ទិន្ន័យ​កាមេរ៉ា​សុវត្ថិភាព​១​គ្រឿង​។​

លុះដល់​វេលា​ម៉ោង​២៣​យប់ ជនសង្ស័យ​ឈ្មោះ ឈ្មោះ សយ ឡុន បាន​ចាកចេញ​ពី​កន្លែងកើតហេតុ ដោយ​មាន​ឈ្មោះ អ៊ុន ប៉ូឡូញ ហៅ រតនា រង់ចាំ​ទទួល​ហើយ​ដឹកចេញទៅ តាម​ផ្លូវ​ទៅ​ទិស​ខាងត្បូង នៃ​ផ្ទះ​ជនរងគ្រោះ ហើយ​បត់​ចូល​តាម​ផ្លូវ​បាខែង ទៅ​ទិស​ខាងកើត ទៅដល់​ចំណុច​លូទឹកស្អុយ ឈ្មោះ សយ ឡុន ហៅ​ជ្រូក និង ឈ្មោះ អ៊ុន ប៉ូឡូញ បាន​ចែក​ទ្រព្យសម្បត្តិ​ដែល​ប្រមូលបាន ដោយ ឈ្មោះ សយ ឡុន ហៅ​ជ្រូក ទទួលបាន ខ្សែក​មួយ​ខ្សែ ទូរស័ព្ទ​ចំនួន​២​គ្រឿង រួម​នឹង​ប្រអប់​ផ្ទុក​ទិន្ន័យ​កាម​រ៉ា​សុវត្ថិភាព​ផងដែរ ចំណែក ឈ្មោះ អ៊ុន ប៉ូឡូញ ហៅ រតនា ទទួលបាន​ចិញ្ជៀន​១​វង់ ក្រោយមក​អ្នក​ទាំង​ពីរ​ក៏​បាន​បែកផ្លូវ​គ្នា ដោយ​ឈ្មោះ សយ ឡុន ហៅ​ជ្រូក បាន​ទំលាក់ ប្រអប់​ផ្ទុក​ទិន្ន័យ កាម​រ៉ា​សុវត្ថិភាព ចូលទៅ​ក្នុង​លូទឹកស្អុយ ។​

​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែ​មេសា​ឆ្នាំ​២០១៨ បន្ទាប់ពី​មាន​ការភ្ញាក់ផ្អើល ដោយសារ​ប្រទះឃើញ​សាកសព​ជនរងគ្រោះ កម្លាំង​នគរបាល​ក្រុង​សៀមរាប​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការ​នគរបាល​ក្រុង​សៀមរាប បាន​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើ​ការសហកា​រណ៍​ជា​មួយអង្គ​​ភាព​ពាក់ព័ន្ធ​បើក​ការស្រាវជ្រាវ នៅ​បរិវេណ​កន្លែងកើតហេតុ ។ រហូត​ដល់​ថ្ងៃ​ទី​២៨​ខែ​មេសា​ឆ្នាំ​២០១៨ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី នួន ស័ក្តិ​ចំរើន​រិទ្ធ អធិកា​រង​ក្រុង​សៀមរាប បាន​រក​ប្រអប់​ផ្ទុក​ទិន្ន័យ កាម​រ៉ា​សុវត្ថិភាព​ឃើញ​។​

​ក្រោយ​រកឃើញ ប្រអប់​ផ្ទុក​ទិន្ន័យ កាម​រ៉ា​សុវត្ថិភាព នឹង​រក​ឃើញ​តម្រុយ​ផ្សេងៗ​ទៀត ពាក់ព័ន្ធ ទៅនឹង ជនសង្ស័យ និង​ជន​ពាក់ព័ន្ធ នៅ​ថ្ងៃ​ទី​២​ខែ​ឧសភា​ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ផែន​សន្តិសុខ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី និង​កម្លាំង​នគរបាល​ផែន​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េត ព្រមទាំង កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប នៅវេលា​ម៉ោង​២៣​យប់ យើង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ធឿន ធីតា ហៅ ស៊ុក ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ បុគ្គលិក​ខារ៉ាអូខេ មាន​ទីកន្លែង​កំណើត នៅ​ភូមិ ត្របែក ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម​ន៍​។​

​នៅវេលា​ម៉ោង​១:៣០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​៣​ខែ​ឧសភា​ឆ្នាំ​២០១៨ យើង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ឈ្មោះ សយ ឡុន ហៅ ជ្រូក អាយុ ២៤ ឆ្នាំ​(​ជា​ចារី​) រស់នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ចាប់ខ្លួន​នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ខ​ណះ​ជន​រូប​នេះ នៅ​កន្លែង​ពិធីបុណ្យ​មួយ នៅ​ភូមិ​ខាងលើ​។​

​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ឈ្មោះ អ៊ុន ប៉ូឡូញ អាយុ ៣២​ឆ្នាំ រស់នៅ ភូមិ​ដំ​ដែក ស្រុក​សូទ្រនិគម​(​ជា​អ្នកសមគំនិត និង​ជា​មេខ្លោង​)​។​

​វត្ថុតាង​ដកហូត​បាន​៖ ទូរ​សព្ទ័​ម៉ាក​IPhone 7Plus ពណ៌​ខ្មៅ​មួយគ្រឿង ទូរស័ព្ទ​ម៉ាក Samsung Note8 មួយគ្រឿង​។​

​យោងតាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ និង​ពាក្យបណ្តឹង​របស់​សមាជិក​គ្រួសារ​ជនរងគ្រោះ ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​នគរបាល​ខេត្តសៀមរាប កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​និតិ​ត​វិធី​ច្បាប់ ៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

     

spot_img
×