Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលអន្តោប្រវេសន៍ខេត្តព្រះសីហនុ ឃាត់ខ្លួនជនបរទេស ២នាក់ រស់នៅគ្មានលិខិតឆ្លងដែន

spot_img

ខេត្តព្រះសីហនុ៖ នគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ  បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី៤ ខែឧសភា ឆ្នាំ២០១៨ ការិយាល័យអនុវត្តនិតិវិធី នៃផែនអន្តោប្រវេសន៍ ខេត្តព្រះសីហនុ បានឃាត់ខ្លួន ជនបរទេស ២នាក់ ពីបទរស់នៅក្នុងមូលដ្ឋាននេះ ដោយគ្មានលិខិតឆ្លងដែន។

លោក ហ៊ុន សុរិទ្ធី ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលបន្ទុកផែនអន្តោប្រវេសន៍ បានឲ្យដឹង នៅក្នុងបណ្តាញសង្គមហ្វែសប៊ុកផ្ទាល់ របស់លោកថា ជនបរទេសទាំង ២នាក់ មានឈ្មោះ Nicholas Peter Leavsley ភេទប្រុស សញ្ជាតិអង់គ្លេស អាយុ ៥៥ឆ្នាំ និង ឈ្មោះ Lissok Uwe ភេទប្រុស សញ្ជាតិអាល្លឺម៉ង់ អាយុ ៥៦ឆ្នាំ។
លោកបន្តថា បច្ចុប្បន្នសមត្ថកិច្ច បានបញ្ជូនជនបរទេសទាំង ២នាក់ខាងលើ ទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី៕ ដែន សីមា

spot_img
×