Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមានសុខភាពល្អ និងហាត់ប្រាណទៀងទាត់

spot_img

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសប្រាប់ប្រជាពលរដ្ឋ ជាចំហ នៅតាមបណ្តាញសង្គមហ្វែសប៊ុកថា សម្តេច នៅមានសុខភាពល្អ និងបានហាត់ប្រាណទៀងទាត់ ជាប្រចាំថ្ងៃថែមទៀតផង។

ព្រមជាមួយគ្នានេះ សម្តេច ក៏បាន បង្ហាញរូបថត នៃសកម្មភាពហាត់ប្រាណមួយចំនួនបង្ហោះនៅតាម ផេក (Page) ឬបណ្តាញសង្គមហ្វែសប៊ុក (Facebook) របស់ សម្តេច នៅល្ងាចថ្ងៃសុក្រ ទី៤ ខែឧសភា ឆ្នាំ២០១៨ ជម្រាបជូនដល់ប្រជាពលរដ្ឋ និងជនរួមជាតិ ដែលគោរពស្រលាញ់សម្តេចឲ្យបានដឹងជាសាធារណៈផងដែរ។
ត្រង់ចំណុចនេះ សម្តេច បានបញ្ជាក់ថា សុខភាព របស់សម្តេច នៅរឹងមាំល្អណាស់ និងបានបន្តសកម្មភាពហាត់ប្រាណទៀងទាត់ថែមទៀតផង។

ព្រមគ្នានេះ សម្តេច ក៏បានបង្ហោះរូបថត នៃសកម្មភាព កំពុងហាត់ប្រាណជាច្រើនសន្លឹក នៅល្ងាចថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០១៨ ដើម្បីបញ្ជាក់ពីសុខភាពសម្តេច ជូនប្រជាពលរដ្ឋ និងជនរួមជាតិ ដែលគោរពស្រលាញ់សម្តេច។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរនៅក្នុងបណ្តាញហ្វែសប៊ុកថា៖ ” ថ្ងៃនេះមានបងប្អូនមួយចំនួនបានផ្ញើសារមកជូនពរខ្ញុំ និងទូរស័ព្ទមកសួរពីសុខភាពខ្ញុំ។ តាមការសន្និដ្ឋានរបស់ខ្ញុំ ប្រហែលមកពីរូបថត ១សន្លឹក ដែលខ្ញុំស្ថិតក្នុងមន្ទីរពេទ្យ កាលពីឆ្នាំ២០១៦ ដែលធ្វើឲមានការ ភាន់ច្រឡំ។ពេលនេះ សុខភាពខ្ញុំល្អណាស់ថែមទាំងហាត់ប្រាណបានទៀងទាត់ផង “។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានជួយខ្វល់ខ្វាយពីសុខភាព របស់ សម្តេច និងបានបួងសួងគោរព ជូនពរមកដល់សម្តេច ឲ្យឆាប់ជាសះស្បើយពីជំងឺ និងមានសុខភាពល្អដូចដើមវិញ។

ទាក់ទិនសុខភាពសម្តេចនេះដែរ ងាកទៅខេត្តព្រះសីហនុឯណោះវិញ ទាំងប្រជាពលរដ្ឋ វិស័យឯកជន ជាពិសេសមន្ត្រីជាថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តព្រះសីហនុ និង មន្ត្រីមន្ទីរស្ថាប័នពាក់ព័ន្ធក្រោមឱវាទខេត្ត រួមមានទាំងស្ថាប័នស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក៏បានផ្ញើសារគោរពជូនពរ និងបានបួងសួងដូចៗគ្នា សុំឲ្យសម្តេច ឆាប់ជាសះស្បើយពីជំងឺ និងមានសុខភាពល្អដូចដើម ដើម្បីជាម្លប់បន្តដឹកនាំប្រទេសកម្ពុជា ឲ្យបានរីកចំរើន និងមានសន្តិភាព ជាបន្តទៀតនាថ្ងៃខាងមុខៗទៀត៕ ដែន សីមា

 

spot_img
×