Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង ឯកភាព​កំទេច​កាំជ្រួច​អន្តរទ្វីប​ចោល

spot_img

កាសែត Asahi Shimbun របស់​ជប៉ុន​នៅ​ថ្ងៃទី ៣ ខែ​ឧសភា (​ម៉ោង​តំបន់​) បាន​ចុះផ្សាយ​ថា កូរ៉េខាងត្បូង​ឯកភាព​កម្ទេច (ICBM) ហើយ​ក៏​លើក​ដំបូង​ដែល​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ត្រួតពិនិត្យចូល​មើល​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​

​បណ្តា​ប្រភព​កាសែត​ខាងលើ​ឲ្យដឹង​បន្ថែម​ថា ក្រុម​អ្នកជំនាញការ​នុយក្លេអ៊ែ​រ និង​បណ្តា​ចារ​កម្ម CIA បាន​ទៅ​ដល់​កូរ៉េខាងជើង ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​១​សប្តាហ៍ កាលពី​ចុងខែ​មេសា​កន្លង​មក ។​

​តាម Asahi Shimbun កិច្ចចរចា​ចុងក្រោយ​មួយ​ទទួលបាន​លទ្ធផល​គឺ​ក្រុង​ព្យុង​យ៉ាង​ឯកភាព​កំទេច​ឃ្លាំង ICBM ចោល ប៉ុន្តែ​គេ​នៅ​ពុំទាន់​ដឹង​អំពី​ពេលវេលា ក៏​ដូច​ជា​ថ្នូរ​ដែល​ក្រុង​ព្យុងយ៉ាង​នឹង​ទទួលបាន​តាមរយៈ​សកម្មភាព​ខាងលើ​បែបណា​ខ្លះ​នៅឡើយ​ទេ ។​

​កាលពី​ថ្ងៃ ៣០ មេសា កន្លងមក ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ បាន​ផ្តើម​សំណើរ​អំពី​ទីតាំង​ជំនួប​កំពូល គឺ​នៅ​ភូមិ​ផ្អាក​សង្គាម Panmunjom តែម្តង ។ ប៉ុន្តែ​កូរ៉េខាងជើង​ពុំ​ទាន់​ឃើញ​មាន​ការឆ្លើយតប​ចំពោះ​សំណើរ​នេះ​ទេ ៕ សូ​យ​ន​

spot_img
×