Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តុះ​ចំណេះដឹង​តួនាទី​បុរស​-​ស្ត្រី ឱ្យមាន​សមភាព និង​សមធម៌​យេនឌ័រ ក្នុង​ការគ្រប់គ្រង​ធនធានធម្មជាតិ​

spot_img

​​សៀមរាប​៖ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ ក្នុងការ​ធ្វើ​ឱ្យ​មាន​សម​ភាព និង​សមធម៌​យេនឌ័រ និង​ដើម្បី​បង្កើន​ឱ្យ​មាន​ការចូលរួម កាន់តែ​ប្រសើរ​ថែម​ទៀត រវាង​ស្ត្រី និង​បុរស​ក្នុង​វិស័យ​បរិស្ថាន​​នា​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨ ក្រសួង​បរិស្ថាន បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​”​តួនាទី​បុរស​-​ស្ត្រី​ក្នុង​ការគ្រប់គ្រង​ធនធានធម្មជាតិ “​នៅ​ខេត្ត​សៀមរាប ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួង​បរិស្ថាន តំណាង​អាជ្ញាធរ​ខេត្ត មន្ត្រី​ឧទ្យានុ​រក្ស និង​គណៈកម្មការ​សហ​គ​មន៍​ជាច្រើ​នាក់​។​

​លោកស្រី ព្រំ សុ​ភី​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន វេទិកា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ផ្តល់​នូវ​ចំណេះដឹង​ជា​មូលដ្ឋាន​អំពី​ទស្សនាទាន​យេនឌ័រ ការវិភាគ​យេនឌ័រ​ដល់​មន្ត្រី​ឧទ្យានុ​រក្ស និង​សមាជិក​សហគមន៍ និង​ជន​បង្គោល ក្នុង​ការចូលរួម​អនុវត្ត​ការងារ​យេនឌ័រ ហើយ​ចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍​ក្នុង​ការគ្រប់គ្រង​សហគមន៍​តំបន់ការពារធម្មជាតិ ដើម្បី​បណ្តុះ​ស្មារតី និង​ឆន្ទៈ​ស្រឡាញ់​បរិស្ថាន ទំនាក់ទំនង និង​បង្កើន​សាមគ្គីភាព​របស់​យុវជន​ក្នុង​ការផ្សព្វផ្សាយ​ពី​សកម្ម ភាព​អេកូ​ទេសចរណ៍​ក្នុង​តំបន់ការពារធម្មជាតិ​ផងដែរ​។​

​លោកស្រី ព្រំ សុ​ភី បានឱ្យដឹងថា ផែនការ​យុទ្ធសាស្ត្រ បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​បរិស្ថាន ឆ្នាំ​២០១៦-២០២០ បាន រៀបចំឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុងការ​ធ្វើ​ឱ្យ​មាន​សមភា​ព និង សមធម៌​យេនឌ័រ ដើម្បី​បង្កើន​ឱ្យ​មាន​ការ ចូលរួម​កាន់តែ​ប្រសើរ​ថែមទៀត​រវាង​ស្ត្រី​និង​បុរស​ក្នុង​វិស័យ​បរិស្ថាន ដើម្បី​កែប្រែ​វិសមភាព​លើ​ទំនាក់ទំនង​រវាង​ស្ត្រី​និង​បុរស​ក្នុង​ការគ្រប់គ្រង និង​ធើ្វ​សេចក្តីសម្រេច ចិត្ត ដែល​ជា​ការផ្តល់​លទ្ធភាព​ក្នុង​ការលើកកម្ពស់​ស្ថានភាព​ស្ត្រី និង​សមភាព​យេនឌ័រ ដើម្បី​ដោះស្រាយ​នូវ​រាល់​ឧបសគ្គ​នានា​ចំពោះ​ស្ដ្រី​ក្នុង​ការបំពេញ​នូវ​តួនាទី​ជា​អ្នកដឹកនាំ ជា ពិសេស​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន​ដែល​ជា​ការងារ​ស្នូល​របស់​ក្រសួង​បរិស្ថាន ទាំង នៅ ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​។​

​លោកស្រី​បាន​សង្កត់ធ្ងន់​ដែរ​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្តេជ្ញា​សម្រេច​ឱ្យបាន​នូវ​សមភាព​យេនឌ័រ ការ​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី តាមរយៈ​ការបង្កើត​បរិយាកាស​អំ​ណាយ​ផល ដើម្បី​ឱ្យមាន​ការផ្លាស់ប្តូ​រ​ឥរិយាបទ និង​អាកម្បកិរិយា​វិជ្ជមាន តាមរយៈ​ការរៀបចំ​យុទ្ធនាកា​រណ៍ កម្មវិធី និង​សកម្មភាព​នៅ​គ្រប់​កម្រិត សំដៅ​កែប្រែ និង​ធានា​ឱ្យមាន​សមភាព​យេនឌ័រ កែប្រែ​នូវ​វិសមភាព​លើ​ទំនាក់ទំនង​រវាង​ស្ត្រី និង​បុរស​ក្នុង​ការគ្រប់គ្រង ចាត់ចែង និង​ការធ្វើ​សេចក្តីសម្រេចចិត្ត ដែល​ជា​ការផ្តល់​លទ្ធភាព​ក្នុង​ការលើកកម្ពស់​ស្ថានភាព និង​សមត្ថភាព​ស្ត្រី​ក្នុង​ការបំពេញ​ការងារ​ក្នុង​វិស័យ និង​ការងារ​ស្នូល​ក្នុង​អង្គភាព ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងការ​ធ្វើ​ឱ្យ​មាន​សមភា​ព និង​សមធម៌​យេនឌ័រ និង​ដើម្បី​បង្កើន​ឱ្យមាន​ការចូលរួម​កាន់​តែ​ប្រសើរ​ថែមទៀត​រវាង​ស្ត្រី និង​បុរស​ក្នុង​វិស័យ​បរិស្ថាន​។​

​គួសបញ្ជាក់​ថា​៖​សិក្ខាសាលា​បណ្តុះបណ្តាល​ធ្វើ​នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ័​ន្ម​-​នរោត្តម ភ្នំ​គូលែន ស្ថិតនិ​ត​នៅ​ភូមិ​ព្រះអង្គធំ ឃុំ ខ្នង​ភ្នំស្រុក ស្វាយ​លើ​ខេត្តសៀមរាប រៀបចំ​ដោយ​ក្រុម​ការងារ​បច្ចេកទេស​យេនឌ័រ​ក្រសួងបរិស្ថាន កិច្ចសហការ​ជាមួយ គម្រោង​ជំរុញ​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ របស់​សហគម ការជួយ​គាំទ្រ​ពី​គម្រោង​ជំរុញ​ភាព​ធន់ របស់​សហគម​ជនបទ រស់នៅ​ក្នុង​តំបន់ ការពារ​ធម្មជាតិ ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×