Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួស​និយាយ! ព្រោះ​ចង់​សែ​ល​ហ្វី​ជាមួយ​ខ្លាឃ្មុំ​ដែល​រងរបួស ចុង​ក្រោយ​ត្រូវ​វា​ហែក​គ្មាន​សល់​អ្វី​

spot_img

Prabhu Bhatara គឺជា​អ្នកបើកបរ​តាក់ស៊ី​នៅ​ខេត្ត Odisha ។ កាលពី​ថ្ងៃ​ពុធ​កន្លងមក កំពុង​បើក​ឡាន​ដឹក​ភ្ញៀវ​ទៅ​ស៊ីកា​រសុខៗ​ក៏​ស្ទុះ​បើកទ្វារ​ចុះ​ពី​រថយន្ត​ព្រោះ​ឃើញ​ខ្លាឃ្មុំ​មួយ​កំពុង​រង​របួស​នៅ​កណ្តាលផ្លូវ ។ អ្នកដំណើរ​នាំគ្នា​ឃាត់​កុំឲ្យ​ចូល​ទៅ​កៀក​នឹង​ខ្លាឃ្មុំ​នោះ ប៉ុន្តែ​គាត់​ពុំ​ព្រម​ស្តាប់ ហើយ​ក៏​ថត​សែ​ល​ហ្វី​លេង ។​

Prabhu បាន​ត្រូវ​ខ្លាឃ្មុំ​វាយប្រហារ ព្រោះ​តែ​ចង់​ថត​សែ​ល​ហ្វី​ជា​មួយវា ។​

​ខ្លាឃ្មុំ​កំពុង​ចុះ​ផឹក​នៅ​បឹង​តូច​មួយ​ក្បែរ​ជម្រាល​ថ្នល់ ហើយ​ចៃដន្យ​បុរស​រូបនេះ​បាន​រអិល​ជើង​ដួល​ធ្វើឲ្យ​ខ្លាឃ្មុំ​គិតថា គេ​ប្រុង​ធ្វើបាប​វា វា​ក៏​ធ្វើ​ការវាយប្រហារ​ភ្លាមៗ ។ ទោះបី​អ្នក​ទៅ​ជា​បាន​ប្រឹង​យក​ឈើបុក​ជួយ​យ៉ាងណាក្តី ប៉ុន្តែ​វា​កាន់តែ​សាហាវ​ឡើងៗ ហើយ​ពុំ​ព្រម​ដោះលែង Prabhu ចុង​ក្រោយ​ពេល​ដែល​មន្ត្រី​អភិរក្ស​សត្វ​មក​ដល់​បង្ខំចិត្ត ត្រូវ​បាញ់​ថ្នាំ​សណ្តំ​លើ​ខ្លាឃ្មុំ​ទើប​អាច​ទាញ​យក​សាកសព​របស់ Prabhu បាន ៕ ចន្ទ្រា​

spot_img
×