Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​សួនច្បារ​សម្ដេច ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង ពលរដ្ឋ​ប្រើប្រាស់​អ៊ិន​ធឺ​ណិតដោយ​ឥតគិតថ្លៃ​

spot_img

​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ បានប្រកាសថា ជាមួយនឹង​ការប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​អ៊ីនធើណិ​ត ដោយ​ឥតគិតថ្លៃ​នោះ ឧបករណ៍​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត នៅ​សួនច្បារ​សម្ដេច ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង ត្រូវបាន​ដំឡើង​រួចរាល់​ជា​ស្ថាពរ ហើយ​នឹង​ត្រូវ​បើក​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ នា​ឆាប់ៗ​នេះ​។​

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​: ពិធី​ប្រកាស​សម្ពោធ ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គម្រោង​ឧបករណ៍​បច្ចេកទេស​ប្រព័ន្ធ Public Wifi និង Digital Connectivity for School នៅ​ទីតាំង​ចំនួន ៥​កន្លែង ក្រោម​អធិបតីភាព លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​បរិវេណ វិមានឯករាជ្យ នាគ​បាញ់​ទឹក​។​

​ដើម្បី​ងាយស្រួល​សម្រាប់ ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវទេសចរ ដែល​ដើរ​លេង​កម្សាន្ត​នៅ​សួនច្បារ​សម្ដេច ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង ដែល​មាន​ល្បឿន 1Gps (​រហ្សី​ហ្គា​ប៊ីត​ក្នុង​មួយ​វិនាទី​) ត្រូវបាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដំឡើង​ឧប​ករណ៍​​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិតសាធារណៈ (Public Wifi) ជា​ស្ថាពរ ដែល​អាច​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​បាន​ហើយ ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​បើ​តាមផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​ទូរគ​មនាគមន៍​កម្ពុជា (Telecom Cambodia) បានបញ្ជាក់​ថា​​សូម​ជំរាប​ជូនដំណឹង​ដល់​​សាធារណជន​​​មេត្តា​ជ្រាប​ថា ចាប់ពី​ថ្ងៃនេះ​ទៅ​លោក​-​អ្នក​អាច​ប្រើប្រាស់​សេវា​អ៊ី​ន​ធើ​ណិ​ត Public Wi-Fi ដោយ​មិន​គិតថ្លៃ ដោយ​គ្រាន់តែ​ជ្រើសរើស​យក TC Free Wi-Fi នៅតាម​បណ្តោយ​សួនច្បារ វិមាន​ឯករាជ្យ​ដល់​ស្ពាន​ឆ្លង​ទៅ​កោះ​ពេជ្រ និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​។ អ៊ី​ន​ធើ​ណិ​ត​(Public Wi-Fi) ជា​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន និង​បច្ចេកវិទ្យា​ទំនើប ក្រោម​កិច្ចសហប្រតិបត្តិការ ជាមួយ​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ​(Korea Telecom) នៃ​សាធារណរដ្ឋ​កូរ៉េ និង​ក្រសួង​ប្រៃណីយ៍ និង​ទូរគមនាគមន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សូម​ប្រើប្រាស់​ដោយ​ក្តី​រីករាយ តាម​សេចក្តីត្រូវការ​”​។​

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​ប្រៃសណីយ៍ បានឲ្យដឹងថា ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ភាគី​កូរ៉េ​ខាងត្បូង បាន​ផ្ដល់ជូន​ទូរគមនាគមន៍​កម្ពុជា នូវ​ជំនួយ​ឥត​សំណង គម្រោង​អ៊ី​ន​ធើ​ណិតសាធារណៈ Public Wifi និង Digital Conectivity for School ដើម្បី​ធ្វើ​ការដំឡើង​នៅ​ទីតាំង​ចំនួន ៥​កន្លែង រួមមាន​៖ ទី​១៖ សួនច្បារ​សម្ដេច ហ៊ុន សែន ទី​២៖ សួនច្បារ​មុខ​ព្រះបរមរាជវាំង ទី​៣៖ វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ទី​៤៖ វិទ្យាល័យ ហ៊ុន សែន ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង និង​ទី​៥៖ នៅ​វិទ្យាល័យ​អ៊ី​វ៉ា​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×