Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ខែ​មេសា ឆ្នាំ​២០១៨ ចាប់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់ ១២៣​គ្រឿង និង​ពិន័យ​ជាង ២​រយ​លាន​រៀល​

spot_img

​​ភ្នំពេញ​៖ ក្រសួង​សាធារណការ បានប្រកាសថា ចាប់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់ ១២៣​គ្រឿង និង​ពិន័យ​ជាង ២​រយ​លាន​រៀល ក្នុង​ខែ​មេសា ឆ្នាំ​២០១៨ ហើយ​សូម​កោតសរសើរ ដល់​ក្រុមការងារ​ជញ្ជីង​ចល័ត របស់​ក្រសួង និង​ស្ថានីយ​ជញ្ជីង​ទាំងអស់ ដែល​តាមដាន​នឹង​អនុវត្តន៍ ទប់ស្កាត់ ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​កន្លង​មក​។​

​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ប្រកាស​ក្នុងផេក​ហ្វេស​ប៊ុ​ក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤​ខែ​ឧសភា​ថា ក្នុង​ខែ​មេសា ឆ្នាំ​២០១៨ លេខាធិការដ្ឋាន របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់​បាន​រថយន្ត​ដឹកទំនិញ លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ១២៣​គ្រឿង និង​ពិន័យ បាន​ថវិកា​សរុប​ចំនួន ២៣៣.៣៤០.០០០ រៀល​។​

​ប្រភព​ដដែល បានបញ្ជាក់​ថា យើង​សង្កេតឃើញថា ចំនួន​រថយន្ត ដែល​ចាប់បាន​ទាំងនេះ មាន​ការថយចុះ​ចំនួន ១១៧ គ្រឿង គឺ​ពី ២៤០ គ្រឿង ក្នុង​ខែ​មីនា មក ១២៣ គ្រឿង ក្នុង​ខែ​មេសា ឆ្នាំ​២០១៨ ។ ក្នុង​ចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់ ៤០​តោន​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×