Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​សមត្ថកិច្ច​យកចិត្ត​ដាក់​ខ្ពស់​លើ​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព និង​ការងារ​ជួយសង្គ្រោះ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

spot_img

​ភ្នំពេញ​៖​អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការជំរុញ​ជាថ្មី​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​យកចិត្ត​ដាក់​ខ្ពស់​លើ​កិច្ចការពារ សន្តិសុខ សុវត្ថិភាព​និង​ការងារ​ជួយសង្គ្រោះ​ជូន​ប្រជាពលរដ្ឋ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក លយប្រទីប​ដែល​នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​២​ដល់​ថ្ងៃទី​៤​វិច្ឆិកា​នេះ​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​អធិបតី​ក្នុង​កិច្ចប្រជុំ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​ពាក់ព័ន្ធ​ម្តងទៀត កាលពី​រសៀល​ថ្ងៃទី​៣១​តុលា នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បញ្ជាក់បន្ថែម​ពី​ផែនការ សម្រាប់​កិច្ចការ​ការពារ​សន្តិសុខ សុវត្ថិភាព​និង​ការងារ​ជួយសង្គ្រោះ​ជូន​ប្រជាពលរដ្ឋ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​។​

​លោក ឃួ​ង ស្រេង បាន​គូសបញ្ជាក់ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំនេះ​ចាប់​ផ្តើមឡើង​ពីថ្ងៃ​ទី​២​ដល់ទី​៤​វិច្ឆិកា តាម​ដង​ទន្លេសាប​មុខ​ព្រះបរមរាជវាំង ដើម្បី​បើកឱកាស​ជូន​ប្រជាពលរដ្ឋ​ចូលរួម​កំសាន្ត​សប្បាយរីករាយ​អបអរសាទរ​បុណ្យ​ប្រពៃណីជាតិ ដោយមាន​បណ្តែតប្រទីប អុច​កាំជ្រួច និង​សំដែង​សិល្បៈ​គ្រប់​ទាំង​៣​ថ្ងៃ​។​

​លោក អភិបាល ក៏បាន​ណែនាំ​ឱ្យ​មន្ត្រី​គ្រប់ផ្នែក​ត្រូវ​យកចិត្តទុកដាក់​បំពេ​ញ​ការងារ​រៀងខ្លួន​ឱ្យ​បានល្អ​បំផុត ដើម្បីឱ្យ​ព្រះរាជ​ពិធីបុណ្យ​នេះ ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​អធិកអធម និង​ធានា​នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។ ជាងនេះទៅទៀត​ត្រូវដាក់​រថយន្ត​សង្គ្រោះបន្ទាន់​និង​គ្រូពេទ្យ​ជាប់​ជាប្រចាំ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពេលដែល​ពួកគាត់​មាន​បញ្ហា​សុខភាព​អ្វី​មូ​យ​កើតឡើង ដូចជា​ខ្យល់គរ​ជាដើម​។​


​ជាមួយគ្នានេះដែរ​លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​ទាំង​រៀបចំ​បង្គន់​អនាម័យ ប្រព​ន្ធ័​ទឹក ប្រព​ន្ធ័​ភ្លើង​ឲ្យ​បាន​សមរម្យ ការដាក់​ពង្រាយ​ធុង ថង់​សំរាម និង​ការណែនាំ​អប់រំ អាជីវករ ប្រជាពលរដ្ឋ​អោយបាន​យល់​និង​ទុកដាក់​សម្រាម​អោយបាន​ត្រឹមត្រូវ​ទៅតាម​ការណែនាំ​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​៕ ដោយ​៖​កូ​ឡាប​

spot_img
×