Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អបអរ​លទ្ធផល​ប្រលង យុវជន​មួយ​ហ្វូង នាំគ្នា​ជិះ​ម៉ូតូ​ហែ​ក្បួន​ស្រែក​ឡើង​កក្រើក​ផ្លូវ​ ប៉ូលីស​ចាប់​ដាក់ទណ្ឌកម្ម​យ៉ាង​ចាស់ដៃ (​មាន​វីដេអូ​)

spot_img

​យុវជន​ប្រុស​ស្រី​ដែល​សិស្សសាលា បាន​បង្ក​ព្យុះភ្លៀង​នៅតាម​ដងផ្លូវ​ជាច្រើន​ក្នុង​កោះ​បាលី (​ឥណ្ឌូនេស៊ី​) កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​អបអរសាទរ​ពី​ការចេញ​លទ្ធផល​នៃ​ការប្រលង​វិទ្យាល័យ​របស់​ពួកគេ ។​

​យុវជន​ប្រុស​ស្រី​ទាំងនោះ ដែល​ស្ថិតក្នុង​ឯកសណ្ឋាន​ជាមួយ​សញ្ញា​ហត្ថលេខា និង​កំណត់សម្គាល់​ផ្សេងៗ​ពី​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ បាននាំគ្នា​ជិះ​ម៉ូតូ​ហែ​ជា​ក្បួន​ស្រែក​ហ៊ោ​ក​ញ្ជៀ​វ​អបអរ​ពី​លទ្ធផល​ប្រលង​ជាប់​ថ្នាក់​វិទ្យាល័យ ឡើង​កក្រើក​ដងផ្លូវ​ជុំវិញ​កោះ​បាលី បង្ក​ការកកស្ទះ​ចរាចរណ៍​តែម្តង ។​

​ដើម្បី​រក្សា​ចរាចរណ៍​ឲ្យ​រលូន និង​មា​នស​ណ្នា​ប់​ធ្នាប់ ប៉ូលីស​បាន​ចាត់វិធានការ​ក្តៅ ដើម្បី​បញ្ឈប់​សកម្មភាព​ហែ​ក្បូន​យ៉ាង​អនាធិបតេយ្យ​របស់​យុវជន​ទាំងនោះ និង​ដាក់ទណ្ឌកម្ម តាមរយៈ​ការបង្ខំ​ពួកគេ​ឲ្យ​ធ្វើ​លំ​ហាត់ប្រាណ​ដូចជា​អា​វ៉ង់​ដី និង​មុជ​ងើបៗ​ឡើង​ចត់​បាយ​គ្រប់ៗ​គ្នា​តែម្តង ។​

​ទោះយ៉ាងណា ប៉ូលីស​បាន​ដោះលែង​ពួកគេ​វិញ បន្ទាប់ពី​ធ្វើការ​អប់រំ ទាក់ទង​នឹង​ការបំពានច្បាប់​ចរាចរណ៍​ផ្សេងៗ ដែល​បង្ក​ការរំខាន​ដល់​អ្នកដទៃ ៕ ចន្ទី​

  

spot_img
×