Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍ Anchor international Beach Volleyball 2-Star FIVB World Tour 2018

spot_img

​រាជធានី​ភ្នំពេញ​: កាលពី​ថ្ងៃ​សុក្រ ទី​៤ ខែ​ឧសភា ២០១៨ ដែល​ជា​ព្រឹត្តការណ៍​ប្រកួ​តបាល់​ទះលើ​ឆ្នេរ​ខ្សាច់​អន្តរជាតិ Anchor International Beach Volleyball 2-Star FIVB World Tour 2018 ដែល​នាំ​មក​ដោយ​ស្រា​បៀរ​អាន់​ឆ័រ បាន​មក​ដល់​រាជធានី​ភ្នំពេញ ដោយ​បាន​បង្ហាញ​វត្តមាន​លើកដំបូង​នៅ​កម្ពុជា ដែល​ជា​ឱកាស ក្នុង​ការអភិវឌ្ឍ​វិស័យ​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​នៅ​កម្ពុជា និង​ជា​វេទិកា​មួយ​សម្រាប់​យុវវ័យ​ដែល​ស្រឡាញ់​កីឡាបាល់ទះ អាច​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន ព្រមទាំង​ផ្លាស់ប្ដូរ​បទពិសោធន៍រ​បស់​ខ្លួន​ជា​មួយគូរ​ប្រកួត​ខ្លាំងៗ​ដទៃ​ទៀត​មកពី​បរទេស​ផង​ដែរ​។​

​ព្រឹត្តិការណ៍ Anchor International Beach Volleyball 2-Star FIVB World Tour បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​២៤ មីនា គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី ៦ ឧសភា ឆ្នាំ​២០១៨​នេះ ដោយ​ធ្វើ​តាម​បណ្តា​ខេត្ត​ចំនួន​ន​៧ រួមមាន កំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ចាម ខណៈ​ដែរ​មណ្ឌល​ចុង​ក្រោយ​រាជធានី​ភ្នំពេញ​នេះ នឹង​ធ្វើ​ការប្រកួត​រយៈ​ពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៤, ៥, ៦ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ​ដែល​មាន​ទីតាំង​នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ចាប់​ប្រកួត​ពី​ម៉ោង​៩​ព្រឹក ដល់ ៥​ល្ងាច​។​

​ព្រឹត្តិការណ៍​នេះ មាន​ក្រុម​ដាក់ពាក្យ​ចូលរួម​សរុប​រហូតដល់​ទៅ ២៩​ក្រុម ដែល​មកពី​១៧​ប្រទេស​ដូចជា​អូស្ត្រាលី កាណាដា ដា​ណឺ​ម៉ាក អាល្លឺម៉ង់ ក្រិក ជប៉ុន ណូវែល​សេ​ឡង់ រុស្ស៊ី ស៊ុយអែត និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​។​

​ការប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ​នឹង​ផ្តល់​ភាព​រំភើប​រីករាយ​ក្រៃលែង​សម្រាប់​ទស្សនិកជន ដោយសារ​កីឡាករ​មកពី​បណ្តា​ប្រទេស​ជាច្រើន​នឹង​ចូលរួម​ប្រកួតប្រជែង​គ្នា​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សន្សំ​ពិន្ទុ ដែល​អាច​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ។​

​ម៉ោង​ប្រកួត​កម្មវិធី International Beach Volleyball 2-Star FIVB World Tour ចាប់ផ្តើម​ពី​ម៉ោង ៩ ព្រឹក​ដល់ ៥ ល្ងាច​ចាប់ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ៦ ខែ​ឧសភា​ខាងមុខ​នេះ នៅ​បរិវេណ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​កម្មវិធី​ប្រកួត​នេះ មាន​ការប្រគុំ​តន្ត្រី​របស់​ស្រា​បៀរ​អាន់​ឆ័​រដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​តារា​ល្បីល្បាញ​អន្តរជាតិ កញ្ញា ភាមា (Pia Mia) កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​សហរដ្ឋអាមេរិក ព្រមទាំង​តារា​ល្បីៗ​ប្រចាំ​ព្រះរាជា​ណា​ច​កម្ពុជា​ជាច្រើន​រូប​មានដូចជា កញ្ញា ឱក សុគន្ធ​កញ្ញា លោក ខេមរៈ សេរី​មន្ត លោក នី​កូ លោក ឆន សុវណ្ណ​រាជ អ្នកនាង សុគន្ធ នីសា អ្នកនាង សុខ ស្រី​នាង កញ្ញា ទេព បូ​ព្រឹក្ស កញ្ញា សួស វី​ហ្សា អ្នកនាង ពេជ្រ សោភា កញ្ញា វី ឌី​ណែ​ត លោក ស្តិប (Step) លោក ជី ដេវីត​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×