Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ​៖​ មន្ត្រី​គ្រប់​រូប​ត្រូវ​បំរើ​ប្រជាពលរដ្ឋ​ដោយ​ឥត​លក្ខខណ្ឌ​

spot_img

​ខេត្តសៀមរាប ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​លើកឡើង អំពី​បញ្ហា​ប្រឈម​កន្លងមក​នៅក្នុង​ភូមិ​សាស្ត្រ​ខេត្តសៀមរាប ដែល​ជា​ចំណោទ​យ៉ាង​ខ្លាំង​ដែល​ធ្វើ​បាត់​នូវ​ប្រជាប្រិយ៍ភាព ក្នុង​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ធ្វើឲ្យ​ប្រជាពលរដ្ឋ​បាត់​អស់​នូវ​ទំនុកចិត្ត ក្នុង​ការដឹកនាំ របស់​អាជ្ញាធរ​មូលដ្ឋាន​របស់ខ្លួន​នោះ គឺ​អាជ្ញាធរ​អប្សរា ។​

​សម្តេច​ពិជ័យ​សេនា ក៏​បាន​លើក​បញ្ជាក់​ថា គ្រប់​រាល់​សមទ្ធិ​ផល​ទាំងអស់ ដែល​ក្រុមការងារ និង សប្បុរសជន កសាង​ស្ថាបនា​ឡើង នៅតាម​បណ្តា​ក្រុង ស្រុក គឺ​ត្រូវ​ធ្វើ​ការបែងចែក​ឲ្យបាន​ច្បាស់លាស់ ពី​សមទ្ធិ​ផល របស់​រាជរដ្ឋាភិបាល និង សមទ្ធិផលរ​បស់​សប្បុរសជន​ចូល​រួម ។ ម្យ៉ាងវិញទៀត ត្រូវ​ពង្រឹង​ការផ្តល់សេវា​សាធារណៈ​លើ​វិស័យ​មួយចំនួន ដែល​ជា​កង្វះខាត​ដែល​យើង​គ្រប់គ្នា​ត្រូវ​ធ្វើ​ការកែប្រែ​លម្អ និង ធ្វើ​ការពង្រឹង​ដោះស្រាយ ទៅ​តាម​វេទិកាសាធារណៈ ជា​ពិសេស​តាមរយៈ​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ចុះ​មូលដ្ឋាន ធ្វើការ​ត្រួតពិនិត្យ និង គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​ការពង្រឹង ការធ្វើកំណែទម្រង់ អនុវត្ត​កម្មវិធី​នយោបាយ​អភិវឌ្ឍន៍ លើ​គ្រប់​វិស័យ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ ដោយ​ផ្តោត​ទៅលើ​បញ្ហា​ការដោះស្រាយ​អគ្គិសនី បញ្ហា​បរិស្ថាន អនាម័យ សំខាន់​បញ្ហា​ទីតាំង​ចាក់​សម្រាម និង គោរព​ចរាចរណ៍ និង ការប៉ះពាល់​ដោយ​គ្រោះធម្មជាតិ ព្រមទាំង​យកចិត្តទុកដាក់​ខ្ពស់ លើ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ជា​ដើម ។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​ជម្រុញ​ឲ្យ​ក្រុមការងារ​ថ្នាក់ជាតិ និង ថ្នាក់​ខេត្ត បន្ត​ធ្វើ​ការដោះស្រាយ​នូវ​រាល់​បញ្ហា​ករណី​ដែល​សេសសល់​ក្នុង​ត្រីមាស​ទី​១​នេះ តាមរយៈ​ក្នុងការ​ធ្វើ​វេទិកា​សាធារណៈ​នៅ​តាម​ភូមិ ឃុំ សង្កាត់ ទៅតាម​ស្ថានភាព​ស្ថិតិ​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​ធ្វើ​យ៉ាង មក​ដោះស្រាយ នូវ​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ និង ឆ្លើយតប​ទៅ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ត្រឹមត្រូវ និង សុក្រឹត យុត្តិធម៌ ។ សម្តេច​ពិជ័យ​សេនា ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ ដល់​សមាជិក​ក្រុម​ការងារ​ទាំងអស់ ត្រូវ​ប្រកាន់​ឲ្យបាន​ខ្ជាប់ខ្ជួន​ពី​តួនាទី ភារកិច្ច​របស់​ខ្លួន ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រគល់ជូន ដើម្បី​យក​អនុវត្តឲ្យ​ទទួលបាន ជោគជ័យ និង មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ឆ្ពោះទៅកាន់ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ។​

​នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប នា​រសៀល​ថ្ងៃ​សុក្រ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​១​ឆ្នាំ​២០១៨ និង ទិសដៅ​អនុវត្ត​បន្ត ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​អធិបតីភាព​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប ដើម្បី​អនុវត្ត​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នៅ​ខេត្ត​សៀមរាប ។​

​តាម​លទ្ធផល​នៃ​សេចក្តីរាយការណ៍​ស្តី​ពី​សមិទ្ធផល​រដ្ឋបាល​ខេត្ត និង សកម្មភាព​របស់​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្តសៀមរាប ប្រចាំ​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ អាន​ដោយ​លោក ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត ក៏​បាន​ធ្វើការ​បញ្ជាក់ជូន​អង្គប្រជុំ ដោយយោង​តាម​លទ្ធផល​តាម​បណ្តា​ក្រុង ស្រុក កិច្ចអភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក និង សមទ្ធិ​ផល​នានា ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន សំខាន់​លើ​ការងារ សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ភាពសុខសាន្ត និង ធ្វើឲ្យ​ជីវភាព​រស់នៅ​របស់​បងប្អូន កាន់តែ មាន ភាពប្រសើរ​ទ្វេ​ឡើង ។ ក្នុង​របាយការណ៍​នោះដែរ ក៏​បាន​លើក​នូវ​បញ្ហា​មួយចំនួន​ដែល​នៅ​សេសសល់ មិនទាន់ បាន ធ្វើការ​ដោះស្រាយ​នៅឡើយ​ផងដែរ ។ រដ្ឋាភិបាល​កម្ពុជា ក្នុង​ការពង្រឹង ការធ្វើកំណែទម្រង់ អនុវត្ត​កម្មវិធី​នយោបាយ​អភិវឌ្ឍន៍ លើ​គ្រប់​វិស័យ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ ដោយ​ផ្តោត​ទៅលើ​បញ្ហា​ការដោះស្រាយ​អគ្គិសនី បញ្ហា​បរិស្ថាន អនាម័យ សំខាន់​បញ្ហា​ទីតាំង​ចាក់​សម្រាម និង គោរព​ចរាចរណ៍ និង ការប៉ះពាល់​ដោយ​គ្រោះធម្មជាតិ ព្រមទាំង​យកចិត្តទុកដាក់​ខ្ពស់ លើ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ជា​ដើម​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×