Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥នាក់ស្លាប់ និង ១៥នាក់ទៀតកំពុងជួយសង្គ្រោះ សង្ស័យផឹកទឹកអូរ មានជាតិថ្នាំពុល នៅខេត្តក្រចេះ

spot_img

ក្រចេះ ៖ យ៉ាងហោចណាស់មនុស្ស ៥នាក់ បានស្លាប់ និង១៥នាក់ផ្សេងទៀត កំពុងជួយសង្គ្រោះបន្ទាប់ពីបានផឹកទឹកអូរ ដែលមានជាតិពុល នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨។ ជនរងគ្រោះ បាននិងកំពុងជួយសង្គ្រោះពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ​បង្អែកខេត្ត។

បន្ទាប់មានហេតុការណ៍នេះកើតឡើង បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨នេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងមន្រ្តីសុខាភិបាលខេត្តក្រចេះ បានចុះទៅដល់ភូមិកើតហេតុស្ថិតនៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។

ទោះយ៉ាងណា មិនទាន់មានមន្រ្តីសុខាភិបាល អាចបញ្ជាក់ពីមូលពិតប្រាកដ ដែលបណ្តាលឲ្យមានមនុស្ស ជាច្រើននាក់ ស្លាប់និងរបួស យ៉ាងដូច្នេះទេ ប៉ុន្តែបើតាមពលរដ្ឋបាននិយាយប្រាប់ ការពុលនេះ បណ្តាលមកពីពួកគាត់ផឹកទឹក ដែលដងពីអូរ ដែលមានសារធាតុថ្នាំពុល។៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×