Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ែ​អាសា​ហាវ​! បើករថយន្ត​លឿន​ដូច​អា​មិច​បោះពួយ​ចូល​ហ្វូងមនុស្ស ប៉ូលីស​ម្នាក់​លះបង់​ជីវិត​គួរ​ឲ្យ​អាសូរ ដើម្បី​… (​មាន​វីដេអូ​)

spot_img

​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បាន​កំពុង​សម្តែង​ការ​កោត​គោរព​ចំពោះ​មន្ត្រី​ប៉ូលីស​អាយុ ៥០ ឆ្នាំ ម្នាក់​មកពី​ស្រុក Jingshan ខេត្ត Hubei ប្រទេស​ចិន បន្ទាប់ពី​គាត់​បាន​លះបង់​ជីវិត​ផ្ទាល់​របស់គាត់ ដើម្បី​ជួយសង្គ្រោះ​អ្នក​ថ្មើរជើង ឲ្យ​រួចផុត​គ្រោះថ្នាក់​ពី​អ្នកបើកបរ​ម្នាក់ ដែល​បាន​បើករ​យន្ត​លឿន​ដូច​ហោះ ចូលទៅ​កាន់​ចិញ្ចើមថ្នល់​ពោរពេញ​ដោយ​មនុស្ស ។​

Shine រាយការណ៍​ថា វីដេអូ​ថត​ដោយ​អ្នក​ថ្មើរជើង និង​ពី​កាមេរ៉ា​ឃ្លាំមើល បានបង្ហាញ​ឲ្យ​ឃើញ​អ្នកបើកបរ​ម្នាក់ បាន​បើករថយន្ត​យ៉ាង​លឿន​ចូលទៅ​កាន់​ផ្លូវ​មមាញឹក​មួយ ក្នុង​ទីប្រជុំជន Xinshi មុនពេល​បោះពួយ​ចូល​ចិញ្ចើមផ្លូវ ដែល​ពោរពេញ​ដោយ​មនុស្ស កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨ ។​

​យោងតាម​ការចុះផ្សាយ​ពី Shanghaiist អ្នកបើកបរ​អាយុ ២៨ ឆ្នាំ ដែលមាន​ឈ្មោះថា Tang បានសម្លាប់​អ្នក​ថ្មើរជើង​២​នាក់ និង​៤​នាក់​ផ្សេងទៀត​រងរបួស ។​

​លោក Liu Guibin ជា​ប៉ូលីស​ចរាចរ​បាន​សង្គ្រោះ​ជីវិត​អ្នក​ថ្មើរជើង​ម្នាក់​ដ៏​អស្ចារ្យ តាមរយៈ​ការ​រុញ​ពួកគេ​ចេញពី​ផ្លូវ​របស់​រថយន្ត ដោយ​ពុំ​គិតពី​អាយុជីវិត​ខ្លួនឯង​គាត់​នោះទេ ។ ពាក្យ​ចុងក្រោយ​របស់គាត់ មុនពេល​ត្រូវ​បុក និង​សម្លាប់​ដោយ​អ្នកបើកបរ​ដ៏​កម្រោលចូល​នោះ​ថា​៖ «​ចេញពី​ផ្លូវ​ទៅ​!» ។​

​ភ្លាមៗ​នោះ Tang ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន និង​ក្រោយមក ពួកគេ​បាន​បញ្ជាក់ថា អ្នកបើកបរ​រូបនេះ​មិន​ស្ថិតក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ឬ គ្រឿងញៀន​នោះទេ នៅពេល​គាត់​បាន​ប្រព្រឹត្ត​បទល្មើស​ចរាចរណ៍​បង្ក​សោកនាដកម្ម​ដ៏​សាហាវ​នេះ ៕ ចន្ទី​

spot_img
×