Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អំពើហិង្សា​ក្នុង​គ្រួសារ ប្តី​ស្រវឹង កើត​ជម្លោះ ចាប់​ប្រពន្ធ​អារ​ក​

spot_img

​ខេត្ត​រតនគិរី ៖ បុរស​ជា​ប្តី​បាន​ផឹកស្រា​ស្រវឹង​ខ្លាំង​រហូត​វង្វេងវង្វាន់ ហើយក៏​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ ហើយ​បាន​យក​កាំបិត​មក​អា​រកប្រពន្ធ​បណ្តាល​រងរបួស​ជា​ទម្ងន់​។ បុរស​ម្នាក់​នេះ​ត្រូវ​កម្លាំង​អាវុធហត្ថ​ស្រុក​ចាប់ខ្លួន​ពី​បទ​បង្ក​ហិង្សា​ចាប់​ប្រពន្ធ​អារ​ក កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ត្រង់​ចំណុច​ការដ្ឋាន​លេខ​៥ របស់​ក្រុមហ៊ុន ហង​អា​ញ​លំផាត់ ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ​ខេត្ត​រតនគិរី ។ ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​។​

​សមត្ថកិច្ច​កម្លាំង​អាវុធហត្ថ​ស្រុក​កូន​មុំ​បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ​សុំ ហឿន អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ រីឯ​ស្ត្រី​រងគ្រោះ​ឈ្មោះ​កេន ច​ន្នី អាយុ​៣៥​ឆ្នាំ រងរបួស​ត្រង់​បំពង់​ក​ជា​ទម្ងន់ ។ ជម្លោះ​អំពើហិង្សា​នេះ ដោយសារប្តី​ផឹកស្រា​ស្រវឹ​ង​ខ្លាំ​វង្វេងវង្វាន់​ស្មារតី ហើយក៏​បាន​យក​កាំបិត និង​ចាប់​ប្រពន្ធ​របស់​ខ្លួន មក​អារ​ក​ប៉ង​សម្លាប់​តែម្តង ប៉ុន្តែ​ត្រូវបាន​អ្នកជិតខាង មក​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា ។ បន្ទាប់ពី​កើតហេតុ ជនសង្ស័យ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្រុក​កូន​មុំ ដែល​នៅ​ប្រចាំការ​ក្រុមហ៊ុន ឃាត់ខ្លួន​នាំ​យក​មក​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​បន្ត ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×