Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន​កម្មក​រ​សំណង់​២​នាក់ ពីបទ រំលោភ​លើ​សេចក្តីទុកចិត្ត​

spot_img

​កណ្តាល​៖ ជនសង្ស័យ​២​នាក់​ដែល​ជា​កម្មករសំណង់ ដែល​ពាក់ព័ន្ធ​នឹង​បទ​ចោទប្រកាន់​ពីបទ រំលោភ​លើ​សេចក្តីទុកចិត្ត ត្រូវបាន​តុលាការខេត្ត​កណ្តាល ចេញ​ដីកា​ឃុំខ្លួន​ដាក់ពន្ធនាគារ​ខេត្ត​កណ្តាល បន្ទាប់​ពី​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​កណ្តាល ចាប់ខ្លួន​និង​បាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ សឿ បញ្ញា នាយការិយាល័យ បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ ចុះ​អនុវត្តន៍​ដីកា បញ្ជា​ឲ្យចូល​ខ្លួន​លេខ​០០៥ ដកប​ចខ និង​លេខ​០០៦ ដកប​ចខ ចុះ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៨ របស់លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ពាក់ព័ន្ធ​នឹង​ករណី រំលោភ​លើ​ទំនុកចិត្ត កាលពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

នៅ​ម៉ោង​១០ និង​៤០​នាទី នៅ​ចំណុច​ភូមិ​គោក​ចារ ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ឃាត់ខ្លួន​១​នាក់ ឈ្មោះ ងួន ហ៊ុយ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល​។ នៅ​ម៉ោង​១១ និង​២០​នាទី នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ឃាត់ខ្លួន​១​នាក់​ឈ្មោះ មាស វណ្ឌី ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×