Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​រត់​គេច​ពី​កំពង់ចាម ដល់​ព្រះវិហារ ត្រូវ​នគរបាល​ចាប់ខ្លួន​តាម​ដីកា ដកហូត​កាំភ្លើងខ្លី​១​ដើម និង​គ្រាប់​២០០​គ្រាប់​

spot_img

​​ខេត្ត​កំពង់ចាម ៖ ដោយមាន​កិច្ចសហការ​រវាង​នគរបាល​ខេត្ត​កំពង់ចាម​និង​នគរបាល​ខេត្ត​ព្រះវិហារ ចាប់ខ្លួន​បុរស​ម្នាក់​ដោយ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនរបស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលា​ដំបូងខេត្ត​កំពង់ចាម​​ពី​បទ​រំលោភ​លើ​សេចក្តីទុកចិត្ត និង​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ដកហូត​កាំភ្លើងខ្លី​១​ដើម និង​គ្រាប់​២០០​គ្រាប់​។​

​សមត្ថកិច្ច​នគរបាល បានឲ្យដឹងថា លោក​ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខេត្ត​កំពង់ចាម បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​ទី​៣​ខែ​ឧសភា ឆ្នាំ​២០១៨ ចុះ​ទៅ​ដល់​ភូមិ​ស្រអែម ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ដើម្បី​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៩១៥​ត​.​ព្រ ចុះ​ថ្ងៃ​៥​ខែ​មេសា ឆ្នាំ​២០១៨ ចេញ​ដោយ​លោក សួន សំណាង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តកំពង់ចាម ចាប់ខ្លួន​ឈ្មោះ មាស សំអឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្ដូង​ជា ឃុំ​ជី​រោទ៍​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ពី​បទ​រំលោភ​លើ​សេចក្តីទុកចិត្ត​ដោយ​អភិបាល និង​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ភូមិ​ទី​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ។ ក្នុង​ពេល​ចាប់ខ្លួន​ឈ្មោះ មាស សំអឿន សមត្តកិច្ច​បាន​ដកហូត​កាំភ្លើងខ្លី​មួ​យ​ដើម​ម៉ាក BERETTA U.S.A CORP លេខ​៦៩២៨៣១​បង់​២ គ្រាប់​ចំនួន​២០០​គ្រាប់ និង​នាំ​ខ្លួន​ជនសង្ស័យ​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

នគរបាលបានបង្ហើបប្រាប់ថា ការចាប់ខ្លួនបុរសរូបនេះ ដោយសារលួចបើកលុយក្នុងធនាគារ រាប់សែនដុល្លារ ហើយរត់គេចខ្លួន៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×