Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! អេ​ន ជី និង​ស្វាមី​ជះ​លុយ​រៀបការ​ក្បែរ ២​ម៉ឺន​ដុល្លារ ឥលូវ​មាន​គម្រោង​ទៅ​ក្រេប​ទឹកឃ្មុំ​រហូតដល់ ៣​ប្រទេស

spot_img

ក្រោយពី​បាន​ចូល​រោងការ​កាលពី​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅ​ថ្មីៗ​នេះ អ្នកនាង អេ​ន​ជី ព្រមទាំង​ស្វាមី មាន​គម្រោង​ទៅ​ក្រេប​ទឹកឃ្មុំ​រហូតដល់​ទៅ ៣​ប្រទេស​ឯណោះ ។

​គេ​ដឹងថា អតីត​តារាចម្រៀង​ស្រី​ខាងលើ និង​ស្វាមី​បាន​ចូល​រោងការ​ក្នុង​ចំណាយ​រហូតដល់​ក្បែរ ២​ម៉ឺន​ដុល្លារ ហើយ​អ្វីដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ គឺ​អ្នក​ទាំងពីរ​នាក់ បានរៀបចំ​គម្រោង​ទៅ​ក្រេបទឹក​ឃ្មុំ រហូតដល់​ទៅ ៣​ប្រទេស ក្នុងនោះ​មាន​វៀតណាម អូស្ត្រាលី និង ជប៉ុន ហើយ​ទាំង ៣​ប្រទេស​នេះ នឹងត្រូវ​ចំណាយពេល​វែង​ដើម្បី​ដើរ​កម្សាន្ត ។

​គួរ​បញ្ជាក់ថា គូ​ស្វាមីភរិយា​ថ្មីថ្មោង​ខាងលើនេះ ពុំទាន់​ដឹង​ពី​ខ្ទង់ចំណាយ​នៃ​ដំណើរ​ក្រេបទឹក​ឃ្មុំ​នេះឡើយ ៕

  

spot_img
×