Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចៅហ្វាយក្រុង Toronto បង្ខំចិត្ត​បើក​សន្និសីទ​កាសែត ព្រោះ​តែ​រថយន្ត​មួយ​ត្រូវបាន​យក​ទៅ​ព្យួរ​នៅក្រោម​ស្ពាន​

spot_img

​កាលពី​ព្រឹក​ថ្ងៃ​ពុធ​កន្លងមក អ្នកធ្វើ​ដំណើរ​តាម​ផ្លូវ​ស្ទើរតែ​ពុំ​ជឿ​លើ​ភ្នែក​ខ្លួន​គ្រា​ឃើញ​រថយន្តព័ត៌​ខៀវ​មួយ​គ្រឿង​ត្រូវបាន​គេ​ព្យួរ​ប៉ែល​ប៉ោល​ដោយ​ព្យួរ​តែ​ខ្សែ​មួយ​ប៉ុណ្ណោះ​ពីក្រោម​ស្ពាន Leaside ជិត​មហាវិថី Don Valley ភ្លាមៗ​នោះ​កងកម្លាំង​គ្រប់​ផ្នែក​ត្រូវបាន​ចាត់​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ គេ​ពិនិត្យ​ឃើញ​រថយន្ត​នេះ​ពុំ​មាន​ម៉ាស៊ីន ហើយ​នឹង​អ្នកដំណើរ​នៅ​ខាងក្នុង ។​

​រថយន្ត​អាថ៌កំបាំង​នេះ ពិតជា​ធ្វើឲ្យ​ប៉ូលិ​សក្រ​ញ៉ាញ់​ខួរ​។​

​ក្នុង​១​ថ្ងៃៗ ស្ពាន​នេះ​មាន​ឡាន​រាប់ពាន់​គ្រឿង​ធ្វើដំណើរ​ឆ្លងកាត់ រហូតទល់​ម៉ោង​ប្រមាណ ៨​ព្រឹក ដោយ​រកឃើញថា រថយន្ត​នេះ​ពុំ​មាន​ស្លាក​លេខ ប៉ូលិស​បាន​ប្រកាសថា វា​ជា​ការថត​ឈុត​មួយ​នៃ​ខ្សែភាពយន្ត ខណៈពេល​ដែល​ពុំ​មាន​ផលិតកម្ម​ភាពយន្ត​ណាមួយ​ចេញមុខ​ទទួលស្គាល់​សោះ ។

អ្នកខ្លះ​និយាយថា នេះ​គឺជា​ល្បែង​លេងសើច​របស់​ក្រុម​និស្សិត​នៅ​សកល​វិទ្យាល័យ Toronto ឬ​សកល​វិទ្យាល័យ Ryerson ដែល​នៅ​ក្បែរ​នោះ ប៉ុន្តែ​និស្សិត​នៃ​សាលា​ទាំងពីរ​បាន​បដិសេធថា ពួកគេ​ពុំ​បាន​លេងល្បែង​ល្ងីល្ងឺ​បែបនេះឡើយ ៕ សូ​យ​ន​

spot_img
×